បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Marcus Rashford រកបានមួយគ្រាប់ចុងម៉ោងជួយក្លឹបបិសាចក្រហម Manchester United ផ្តួលក្រុម Wolves ដោយលទ្ធផល១ទល់នឹង០។

Live: Premier League: Manchester United v Wolves updates

នៅវគ្គទី១គឺក្រុមទាំង២មានភាគរយគ្រប់គ្រងប្រហាក់ហ្រែលគ្នា ដោយមានការសុ៊តចំគោលដៅរាងខ្លួន បន្ទាប់មកនៅវគ្គទី២ទើបខ្សែប្រយុទ្ធ Edinson Cavani មានឱកាសទាត់បញ្ចូលទីមួយគ្រាប់ ប៉ុន្តែត្រូវបានអាជ្ញាកណ្តាលមិនអោយដោយសារបាល់ Offside តែទោះបីជាយ៉ាងណាក៏ដោយនៅនាទីទី៩០+៣ ខ្សែប្រយុទ្ធវ័យ២២ឆ្នាំ Marcus Rashford បានទាត់បុកជាមួយនឹងខ្សែការពារ Wolves រួចលងចូលទី ដែលជាគ្រាប់បាល់ជ័យជម្នះរបស់ក្រុម Manchester United។

Marcus Rashford scores last-gasp winner against Wolves to send Manchester United second

គួរបញ្ចាក់ផងដែលក្រោយពីយកឈ្នះក្រុម Wolves រួចក្លឹប Man Utd បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ២នៃតារាងលីគកំពូលបាល់ទាត់អង់គ្លេស​ Premier League នៅសប្តាហ៍ទី១៥៕

ប្រភពព័ត៍មាន៖ 90min