បរទេស៖ ក្លិប Paris Saint-Germain កាលពីថ្ងៃ​អង្គារ បាន​បញ្ជាក់​ពីការ​បណ្តេញ​លោកគ្រូបង្វឹក Thomas Tuchel ដែល​បាន​ស្ថិតក្នុង​ក្លិប​នេះ តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០១៨ ប៉ុន្តែ មិន​បាន​បញ្ជាក់ពី​គ្រូបង្វឹក​ដែល​ត្រូវ​ចូល​ជំនួស​ឡើយ​។

PSG confirms firing of coach Thomas Tuchel | Daily Sabah

ក្លិប​យក្ស​របស់​បារាំង​មួយនេះ បានប្រកាស​ក្នុងសេចក្តីថ្លែង​ការណ៍​មួយ​ថា៖ «ក្រោយពី​ការ​វិភាគ​ដ៏​ស៊ី​ជម្រៅ​ទៅលើ​ស្ថាន​ភាព​​កីឡា​របស់​ខ្លួន ក្លិប Paris Saint-Germain បាន​សម្រេច​រំលាយ​កិច្ច​សន្យា​របស់​លោក Thomas Tuchel»​។ លោក​គ្រូបង្វឹកស​ញ្ជាតិ​អា​ហ្សង់ទីន Mauricio Pochettino ត្រូវ​បាន​ព័ត៌​មាន​ជាច្រើន​ចេញ​ផ្សាយ​ថា គឺ​ជា​បេក្ខ​ភាព​​ឈាន​មុខ​គេ​ក្នុងការក្លាយ​ជា​គ្រូបង្វឹក​បន្ទាប់​របស់ PSG​។ លោក Tuchel ដែល​ការ​ចាក​ចេញ​របស់​លោក​ត្រូវ​បាន​​ព័ត៌​មាន​ជាច្រើន​ចេញផ្សាយ​រួច​ជាស្រេច​ ប៉ុន្តែ មិន​មាន​ការ​បញ្ជាក់​ពី​ក្លិប​សាម៉ី កាលពីសប្តាហ៍​មុន​នោះ បាន​ដឹកនាំក្រុម PSG ក្នុងការ​ប្រកួត​១២៧​លើក ក្នុង​រាល់​យុទ្ធនាការ​ទាំង​អស់ ដោយឈ្នះ​៩៥លើក ស្មើ​១២លើក និង​ចាញ់​២០​លើក​។

Thomas Tuchel contract: PSG boss pens extension to end exit talk | Goal.com

លោក​បាន​ដឹកនាំ​ឲ្យ​ក្រុម​នេះ​ឈ្នះពានក្រប​ខ័ណ្ឌ Ligue 1 ២​លើក (ឆ្នាំ​២០១៩ និង​២០២០) ក៏ដូច​ជា​ពាន​រង្វាន់​ French Cup និង League Cup ឆ្នាំ​២០២០​។ គ្រូបង្វឹក​សញ្ជាតិ​អាល្លឺ​ម៉ង់​វ័យ​៤៧​ឆ្នាំ​រូបនេះ ក៏​បាន​ដឹកនាំ​ឲ្យ​ក្លិប PSG ឈាន​ទៅ​ប្រកួត​ក្រ​ប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ​ជាលើក​ដំបូង​របស់​ពួក​គេ កាលពី​ខែ​សីហា ឆ្នាំ​មុន​ផងដែរ មុន​នឹង​ចាញ់​ក្រុម Bayern Munich ក្នុងលទ្ធ​ផល ១-០៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia