បរទេស៖ ក្រុមអ្នកមានបុណ្យ FC Barcelona បានត្រឹមតែទទួលលទ្ធផល១ទល់និង១នៅពេលអវត្តមានប្រធានក្រុម Lionel Messi ដែលរងរបួស ពេលទទួលក្រុម Eibar ក្នុងការប្រកួតក្របខណ្ឌ La Liga សប្តាហ៏ទី១៥របស់ពួកគេ កាលពីយប់ថ្ងៃអង្គារ។

Ronald Araujo speaks following his mistake leading to draw against Eibar | Barca Universal

ខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាក Martin Braithwaite បានខកខានរកគ្រាប់បាល់បាល់ពិន័យ១១ម៉ែត្រ នៅតង់ទី១ មុនពេលដែលក្រុម Eibar ធ្វើឱ្យក្រុមម្ចាស់ផ្ទះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការនាំមុខនៅនាទីទី ៥៧ នាំ​មុខមុនដោយខ្សែប្រយុទ្ធ Kike Garcia មុនពេល Ousmane Dembele រកបានគ្រាប់បាល់វាយ​បក​តាម​ស្មើវិញបន្ទាប់ពីក្រុមភ្ញៀវនាំមុខ១០នាទី នៅតង់ទី២។

Barcelona vs. Eibar-Game Report-December 29, 2020

Messi ដែលកំពុងសម្រាកព្យាបាលរបួសកជើងបានត្រឹមតែអង្គុយទស្សនាការប្រកួត ក្រោយវិលត្រឡប់មក​ពី​ប្រទេស​​កំណើតអាហ្សង់ទីនវិញនៅព្រឹកថ្ងៃអង្គារនេះ។ លទ្ធផលស្មើគ្នានាំឲ្យ Barcelona ឈរនៅ​លេខរៀងទី ៦ នៅ La Liga ខណៈដែល Eibar ឈរនៅលេខ១៤ មាន២ពិន្ទុ ដាច់តំបន់កាត់ចោល៕

ប្រភពព័ត៍មាន៖ BBC