បរទេស៖ អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man Utd លោក Ole Gunnar Solskjaer នៅតែមានសុទិដ្ឋិនិយម និងក្តីសង្ឃឹមក្នុងការប្រជែងតំណែងជើងឯកក្របខណ្ឌ Premier League បន្ទាប់ពីខ្សែប្រយុទ្ធ Marcus Rashford រកបានគ្រាប់បាល់ជ័យជំនះជិតបញ្ចប់ការប្រកួតជាមួយក្រុម Wolves។ គួរបញ្ជាក់ថា ​Man Utd ខកខានលើកពាន Premier League ៧រដូវកាលមកហើយពោលគឺចាប់តាំងពីការចូលនិវត្តន៏របស់លោក Sir Alex Ferguson។

Ole Gunnar Solskjaer can't see benefit of two-week circuit break for Covid  rise | Football News | Sky Sports

ជ័យជំនះការប្រកួតសប្តាហ៏ទី១៥កាលពីយប់ថ្ងៃអង្គារបាននាំក្រុម Man Utd ឡើងមកឈរនៅ​ចំណាត់​ថ្នាក់លេខ ២ក្នុងតារាងលីកកំពូលអង់គ្លេសនិងមាន​គម្លាតពីក្រុម ការពារតំណែងជើងឯក ​Liverpool ​២ពិន្ទុប៉ុណ្ណោះ។

Man United vs Wolves: Rashford late strike sends Red Devils 2nd

អ្វីបានឈានទៅមុខយ៉ាងល្អប្រសើរ ក្រោយពីការចាប់ផ្តើមរដូវកាលថ្មីនេះអនុប្រធានប្រតិបត្តិផ្នែកទីផ្សារ​ទិញដូរកីឡាករលោក Ed Woodward និងម្ចាស់ក្លឹបគឺគ្រួសារត្រកូល Glazer រងការរិះគន់​ពិសេស​លើការអនុម័ត្រច្បាប់ទិញដូរកីឡាករ និងកែប្រែច្បាប់ដឹកនាំមួយ​ចំនួន​ដែលត្រូវបានមជ្ឈដ្ឋានគាំទ្រ​យល់​ថា​មិនបានបម្រើផលប្រយោជន៏ដល់ក្លឹបតែបានផ្តល់ផលប្រយោជន៏​ដល់​គ្រួសារមហាសេដ្ឋី​ជនជាតិ​អាមេរិក​ទៅ​វិញ។ Man Utdនិងបន្តការប្រកួតសប្តាហ៏ទី១៦ជាមួយក្រុមកំពុងឡើងជើង Aston Villa នៅថ្ងៃ​បុណ្យចូលឆ្នាំសកលស្របពេលដែលក្រុមចចកខ្មៅ Wolves និងធ្វើការប្រកួតនៅឆ្នាំថ្មី ២០២១ ជាមួយ​ក្រុម Brighton នៅថ្ងៃបន្ទាប់៕