បរទេស៖ Cristiano Ronaldo ខ្សែប្រយុទ្ធឆ្នើមក្លឹបJuventus បានបញ្ជាក់ប្រាប់ថាមានសង្ឃឹម នឹងបន្តអាជីព​បាល់​ទាត់​នៅរយៈពេលជាច្រើនឆ្នាំបន្តទៀត​ បន្ទាប់ពីបំពេញបំណងជួយជម្រើសជាតិលើកពានទ្វីបអឺរ៉ុបឆ្នាំ ២០១៦ កីឡា​ករ​ដែលឈានចូលដល់វ័យ៣៧ឆ្នាំរូបនេះមានគោលបំណងធំបំផុតគឺចង់​ឈ្នះពាន World Cup នៅប្រទេស​កាតានាឆ្នាំ ២០២២ មុនបញ្ចប់អាជីព ។​ម្ចាស់ពានកីឡាករលេងល្អបំផុតរបស់​ពិភពលោក​បាល់​មាស(Ballon d’Or) ៥ សម័យកាលគឺ​ជា​កីឡា​ករ​ដែល​កំពុងរកបានគ្រាប់បាល់ច្រើនបំផុតនាំមុខគេនៅលីកកំពូលអ៊ីតាលី (Top Scorer) សម្រាប់​រដូវកាល​២០២០-២០២១ នេះទោះបីក្រុមការពារតំណែងជើងឯក Juventus បច្ចុប្បន្នឈរ​នៅលេខរៀងទី ៦ និង មានគម្លាត ១០ ពិន្ទុពីក្រុមកំពូលតារាងAC.Milan យ៉ាងណាក៏ដោយ។

Cristiano Ronaldo makes hat-trick history with Juventus triple - Business  Insider

គួរបញ្ជាក់ថាទោះបីឈានចូលដល់វ័យ ៣៥ ឆ្នាំតែ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ ត្រូវការតែ៧ គ្រាប់បាល់ទៀតប៉ុណ្ណោះដើម្បីស្មើកំណត់ត្រាពិភពលោក ១០៩ គ្រាប់ដែលកីឡាករAli Daei របស់អ៊ីរ៉ង់​ធ្លាប់​ធ្វើបានកម្លងមកសម្រាប់ជម្រើសជាតិ។

Champions League: Cristiano Ronaldo Still Positive For Coronavirus Before  Barcelona Game, Says Report | Football News

រ៉ូណាល់ដូចាប់ផ្តើមអាជីពបាល់ទាត់ដំបូងជាមួយក្លឹបSporting Lisbon ដោយចូលលេងបាន ៣១ ដងចន្លោះឆ្នាំ ២០០២ ដល់ ២០០៣ មុនពេលផ្ទេរទៅ Man. United ក្នុងវ័យ១៨ ឆ្នាំ។ ក្រោយចំណាយពេល ៦ ឆ្នាំនិងចូលលេងបាន ២៩២ ប្រកួតខ្សែប្រយុទ្ធស្លាបរូបនេះត្រូវបានក្លឹប Real Madrid ផ្ទេរយកទៅរួមក្រុមនៅឆ្នាំ ២០០៩ និងបន្តអាជីពនៅលីកកំពូលអេស្បាញ៩រដូវកាលមុនពេលផ្លាស់ទៅJuventusនៅឆ្នាំ ២០១៨ ៕

 

ប្រភពព័ត៍មាន៖ BBC