បរទេស៖ ក្លឹបបិសាចក្រហម Manchester United មានគម្រោងផ្តល់កិច្ចសន្យា១ឆ្នាំទៀតអោយទៅខ្សែបម្រើ Jessie Lingard ដើម្បីរក្សាកីឡាកររូបនេះរហូតដល់ឆ្នាំ២០២២។

Manchester United triggers Jesse Lingard's contract extension

ខ្សែបម្រើ Jessie Lingard ទើបតែលេងបាន២ប្រកួតប៉ុណ្ណោះអោយ Manchester United នៅរដូវកាលថ្មីនេះ។ កីឡាកររូបនេះបានបាត់បង់តំណែងរបស់ខ្លួនកាលពីពាក់កណ្តាលរដូវកាលមុខបន្ទាប់ពីមានវត្តមានរបស់ខ្សែបម្រើ Bruno Fernandes ដែលជាហេតុធ្វើអោយកីឡាកររូបនេះត្រូវបាត់បង់ឱកាសបង្ហាញខ្លួនអោយក្រុម Manchester United។

Manchester United trigger Jesse Lingard contract extension - Manchester  Evening News

បើយោងតាមសារព័ត៍មាន Sky Sport ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានអោយដឹងថាក្លឹប Manchester United នឹងមិនយល់ព្រមអោយកីឡាកររូបនេះចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួនទេ ដោយពួកកំពុងតែបញ្ចុះបញ្ចូលអោយកីឡាកររូបនេះយល់ព្រមចុះកុងត្រាថ្មី១ឆ្នាំទៀត។ បច្ចុប្បន្នគេឃើញមានក្រុម Real Sociedad មួយដែលចាប់អារម្មណ៍ចង់បានកីឡាកររូបនេះ៕

 

ប្រភពព័ត៍មាន៖ 90min