បរទេស៖ ក្លឹបបិសាចក្រហម Manchester United បានតាមស្មើពិន្ទុក្នុងហង្សក្រហម Liverpool នៅលើកំពូលតារាង Premier League យកឈ្នះលើ Aston Villa ក្នុងលទ្ធផល២ទល់នឹង១នៅ Old Trafford។

Manchester United vs Aston Villa, Premier League: live score and latest updates from Old Trafford

ក្លឹប Manchester United បានធ្វើការនាំមុខមុននៅនាទីទី៤០នៃវគ្គទី១ដោយខ្សែប្រយុទ្ធ Anthony Martial ធ្វើការតែតបញ្ចូលទីបានយ៉ាងល្អ ពីការបញ្ចូលបាល់ពីខ្សែការពារ Aron Wan Bissaka ក្រោយមកនៅវគ្គទីក្រុម Aston Villa ក៏រកបានមួយតាមស្មើបានវិញដោយខ្សែប្រយុទ្ធ Bertrand Traoré ប៉ុន្តែរំលងមិនទាន់បាន៥នាទីស្រួលបួលផងក្លឹប Man Utd ក៏រកបានមួយគ្រាប់ទៀតដោយ Bruno Fernandes ពីការទាត់បាល់ពិន័យ១១មែ៉ត្រ។

Player Ratings: Manchester United 2-1 Aston Villa - The Busby Babe

បច្ចុប្បន្នក្លឹប Manchester United មាន៣៣ពិន្ទុស្មើទៅនឹងក្រុម Liverpool ដែលកំពុងឈរលើកំពូលតារាង Premier League ក្នុងសប្តាហ៍ទី១៦៕

ប្រភពព័ត៍មាន៖ One Football