បរទេស៖ ក្លឹបបិសាចក្រហម Manchester United នៅមិនទាន់កូនចិត្តចង់នាំយកខ្សែប្រយុទ្ធវ័យក្មេង Jadon Sancho របស់ក្លឹប Borussia Dortmund ដោយពួកគេគិតថាតម្លៃខ្លួនរបស់កីឡាកររូបនេះនឹងចុះថោកជាងមុនក្នុងឆ្នាំ២០២១នេះ។

Manchester United handed massive Jadon Sancho transfer blow

ក្លឹប Manchester United មានទំនុកយ៉ាងខ្ពស់ក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធសញ្ចាតិអង់គ្លេសរូបនេះកាលពីដើមរដូវកាល ដោយពួកគេហ៊ានចំណាយដល់១២០លានផោនជាតម្លៃបំបែកកំណត់ត្រាក្លឹប ប៉ុន្តែដោយសារតែបញ្ហាវិបត្តិហិរញ្ញវត្ថុដោយសារជំងឺកូវីត-១៩ ទើបធ្វើអោយពួកមិនមានលទ្ធភាពគ្រប់គ្រង ដោយពួកគេហ៊ានចំណាយត្រឹម១០០លានផោនប៉ុណ្ណោះលើខ្សែប្រយុទ្ធ ប៉ុន្តែក្លឹប Dortmund នៅមិនតែយល់ព្រមជាដាច់ខាត ដោយពួកគេនៅតែប្រកាន់គោលចំហរបស់ខ្លួនដដែរ។

Find me a talented winger like Jadon Sancho - SciSports

ដោយសារព័ត៍មាន 90min បានចុះផ្សាយកាលពីខែវិច្ចិកាកន្លងថា Man Utd នៅតែចង់បាន Sancho ហើយពួកគេនឹងព្យាយាមគ្រប់មធ្យោបាយដើម្បីនាំយកកីឡាកររូបនេះមកកាន់ទឹកដី Old Trafford ដោយក្នុងឆ្នាំ២០២១នេះ ពួកគេជឿជាក់ថានឹងអាចចុះកុងត្រាលើកីឡាករវ័យ២០ឆ្នាំរូបនេះត្រឹមតម្លៃក្រោយ១០០លានផោន៕

 

ប្រភពព័ត៍មាន៖ 90min