បរទេស៖ គ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Tottenham លោក Jose Mourinho បានចោទប្រកាន់​ដល់​ក្រប​ខ័ណ្ឌ Premier League ថាមិនបានដោះស្រាយបញ្ហាប្រឈមប្រកប​ដោយមានជំនាញ​វិជ្ជា​ជីវៈ​ជុំវិញ​ការពន្យារពេលនៃការប្រកួតរបស់ពួកគេជាមួយក្រុមភ្ញៀវ Fulham។

Jose Mourinho says Dele Alli is angry with his own performance against RB  Leipzig, not the Spurs boss | Football News | Sky Sports
អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់វ័យ ក៏បានលើកឡើងដោយ ធ្វើការប្រៀបធៀបស្ថានភាព​បែប​នេះទៅនឹងអ្វីដែលរូបលោកបានធ្លាប់ជួបប្រទះក្នុងនាមជាគ្រូបង្វឹកយុវជនព័រទុយហ្កាល់វ័យអាយុក្រោម១៣ឆ្នាំផងដែរ។អតីតគ្រូបង្វឹក Chelsea, Man Utd រូបនេះបានសម្តែងនូវអារម្មណ៏ខកចិត្តបំផុតនោះ​គឺការ​កង្វះទំនាក់ទំនងពីសហព័ន្ធនិងថ្នាក់ដឹកនាំលីក ក្រោយពីបានរៀបចំប្រមូលផ្តុំក្រុមនៅទឹកដីខ្លួនឯត្រៀម​ស្វាគមន៏​ភ្ញៀវជាមួយការរំពឹងទុកថាការប្រកួតត្រៀមដំណើរការទៅហើយនោះ។

Tottenham Hotspur and Cups, Where Spurs Stand this Season
ការសម្រេចចិត្តលើកពេលប្រកួតលីកកំពូលអង់គ្លេសនេះបានធ្វើឡើង៣ ម៉ោងមុនពេលការប្រកួតបាន​ចាប់​ផ្តើ​មដោយសារការឆ្លងកូវីត-១៩ នៅជំរុំហ្វឹកហាត់Cottage សម្រាប់ ក្លឹបដែលមានមូលដ្ឋាន​នៅទី​ក្រុង​ឡុងដ៏ដូចគ្នាមួយនេះ៕