បរទេស៖ អតីតគ្រូបង្វឹក Tottenham និង Southampton លោក Mauricio Pochettino ត្រូវបានតែងតាំងជាគ្រូបង្វឹកបង្គោលឈុតធំថ្មីប្រចាំក្លឹបយក្សបារាំង Paris St-Germain ជាផ្លូវការណ៏កាលពីថ្ងៃសៅរ៏។
ការទទួលតួនាទីថ្មីរបស់អ្នកចាត់ការទូទៅ សញ្ជាតិអាហ្សង់ទីនវ័យ ៤៨ ឆ្នាំរូបនេះគឺដើម្បីស្នងតំណែងអតីតគ្រូបង្វឹកលោក Thomas Tuchel ជនជាតិអាល្លឺម៉ង់ ដែលត្រូវក្លឹបសម្រេចចែកផ្លូវគ្នាកាលពីថ្ងៃទី២៩ ខែធ្នូក្រោយចូលមកកាន់កាប់កីឡាដ្ឋាន Parc des Princes បាន ២ឆ្នាំកន្លះ។ ម្ចាស់ជើងឯក Ligue-១ បារាំងបាធ្វើកិចច្ចព្រមព្រៀងជាមួយលោកPochettino អោយចូលមកដឹកនាំក្រុមរហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២២ ជាមួយនឹងជម្រើសបន្តកិច្ចសន្យា១ឆ្នាំបន្ថែមទៀត។
លោក Pochettino ដែលធ្លាប់ជាកីឡាករលេងឱ្យ PSG ចន្លោះឆ្នាំ ២០០១ និង ២០០៣ មិនមានក្លឹបដឹកនាំនោះទេ ក្រោយពីត្រូវបានអតីតក្លឹបTottenham បញ្ចប់តួនាទីចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០១៩ កន្លងទៅ។ PSG ឈរនៅលេខ ៣ ក្នុងលីគទី ១ ហើយនឹងត្រូវប៉ះ Barcelona នៅវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League នៅខែកុម្ភៈនិងខែមីនា៕
ប្រភពព័ត៍មាន៖ BBC