បរទេស៖ ក្រុមអធិរាជស Real Madrid បានឡើងមកឈរនៅទីកំពូលតារាង La Liga ជាមួយនឹងជ័យជម្នះលើក្រុមភ្ញៀវ Celta Vigo ក្នុងលទ្ធផល២ទល់និង០សម្រាប់ការប្រកួតកាលពីថ្ងៃ សៅរ៏ទី២មករា​ឆ្នាំ២០២១នៅកីឡាដ្ឋាន​ Santiago Bernabeu សម្រាប់សប្តាហ៏ទី១៧ ។

Real Madrid 2-0 Celta Vigo: result, summary and goals - AS.com
ក្រុមការពារតំណែងជើងឯកមិនស្គាល់ចាញ់សោះចាប់តាំងពីថ្ងៃទី ២១ ខែវិច្ឆិកាកន្លងទៅនេះ។ កា​រ​ចាប់ផ្តើម៦ នាទីមិនទាន់បានស្រួលបួលផងខ្សែបម្រើ Lucas Vazquez បានតែតបញ្ចូលទីនាំមុខ មុន​ដោយ​ការបញ្ចូន​បាល់របស់ Marco Asensio មុនពេល Asensio រកបានគ្រាប់បាល់ទី ក្រោយការ​បញ្ចូន​បាល់​របស់ Vazquez វិញម្តងនៅនាទីទី ៥៣ចូលដល់តង់ទី២។

Article similaire à Real Madrid - Celta Vigo EN DIRECT
Celta Vigo បានបាត់បង់អ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេនៅ La Liga គឺ Iago Aspas បានរងរបួស​នៅដើមតង់ទី ២ ដែលជាផលប៉ះពាល់មួយសំខាន់សម្រាប់ក្រុម សម្រាប់ការប្រកួតបន្ទាប់ ទៀត។ ជ័យជម្នះ​បានជួយ ឲ្យ ក្រុម Real Madrid មានគម្លាត ១ ពិន្ទុ លើក្រុម Atletico Madrid ដែលមាន ៣ ប្រកួតនៅក្នុងដៃ ហើយ​ត្រូវធ្វើដំណើរទៅសួរសុខទុក្ខ Alaves នៅថ្ងៃអាទិត្យនេះ៕

ប្រភពព័ត៍មាន៖ BBC