បរទេស៖ អ្នកចាត់ការទូទៅក្រុមមាន់ខ្នាយមាសលោក Jose Mourinho សម្តែងអារម្មណ៏ខកចិត្ត យ៉ាងខ្លាំងបន្ទាប់​ពី​កីឡាកររបស់លោក៣ នាក់ បានរំលោភលើច្បាប់បង្ការការរីករាលដាលនៃមេរោគកូវីត-១៩ក្រោយពីពួកគេចូល​រួម​ពិធី​ជប់លៀងមួយនៅថ្ងៃបុណ្យណូអែល។កីឡាករ៣រូបនោះត្រូវបានគេផ្តិតយករូបភាពដាក់នៅលើបណ្តាញសង្គមគឺខ្សែបម្រើអាហ្សង់ទីន Erik Lamela និង Giovani lo Celso ព្រមទាំងខ្សែការពារអេស្ប៉ាញ Sergio Reguilon។

Jose Mourinho's time at Manchester United in quotes - Sports Mole
អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់លោក Mourinho វ័យ៥៧ឆ្នាំ បាននិយាយថា: យើងមិនសប្បាយចិត្តទេ – ជាការភ្ញាក់ផ្អើលអវិជ្ជមានសម្រាប់យើង។បញ្ហានឹងត្រូវបានដោះស្រាយនៅក្នុងផ្ទៃក្នុង។ ក្រៅពីកីឡាក​រ Tottenham ក្លឹប ​West Ham ក៏បានក្រើនរំលឹកដល់ខ្សែប្រយុទ្ធអាហ្សង់ទីន Manuel Lanzini ដែលបានប្រព្រឹត្តទង្វើដូច​គ្នានេះ​ផងដែរ ។ ទោះយ៉ាងណា Lanzini បានសុំទោសដោយសរសេរសានៅលើបណ្តាញទំនាក់ទំនងសង្គម Tweeter កាល​ពីថ្ងៃសៅរ៍ដោយ ទទួលខុសត្រូវទាំងស្រុងចំពោះទង្វើរបស់ខ្លួន ។ ។

Tottenham condemn Giovani Lo Celso, Erik Lamela and Sergio Reguilon over  Christmas celebrations | The Independent
ទោះយ៉ាងណា Lamela និង Lo Celso មិនបានចូលរួមការប្រកួតពេល Tottenham ផ្តួល Leeds ៣-០ កាលពី​ថ្ងៃសៅរ៍​ ខណៈ​ Reguilon ដែលផ្ទេរពី Real Madrid កាលពីខែកញ្ញា​មានវត្តមានជាកីឡាករបម្រុងប៉ុណ្ណោះ៕

 

ប្រភពព័ត៍មាន៖ BBC