បរទេស៖ លោក Frank Lampard បានបញ្ជាក់ថា ក្រុម Chelsea ត្រូវតែឆ្លងឲ្យផុត «ដំណាក់កាលឈឺចាប់» ដើម្បីឈានដល់កម្រិតស្តង់ដារ ដែលត្រូវបានបង្កើតឡើដោយក្រុម Manchester City ក្រោយពីក្រុមរបស់លោក Pep Guardiola បានផ្តួលក្រុមតោខៀវក្នុងលទ្ធផល ៣-១ នាកីឡដ្ឋាន Stamford Bridge កាលពីថ្ងៃអាទិត្យ។
Man City បានជម្នះលើបញ្ហាការអវត្តមានកីឡាករជាច្រើនដោយសារតែបញ្ហាការឆ្លងវីរុសកូរ៉ូណា ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Ilkay Gundogan, Phil Foden និង Kevin De Bruyne បានបញ្ចប់ការប្រកួតទាំងស្រុងតែម្តង ក្រោយពីលេបានត្រឹមតែ៣៥នាទី។ ជ័យជម្នះនេះ បានជួយឲ្យក្រុម Man City ដេញតាមពីក្រោយក្រុម Liverpool និង Manchester United ចំនួន៤ពិន្ទុលើកំពូលតារាង ប៉ុន្តែ នៅសល់ការប្រកួតក្នុងដៃរហូតដល់ទៅ២ប្រកួត។ Chelsea ត្រូវបានរំពឹងទុកថា នឹងក្លាយជាក្រុមប្រជែងដណ្តើមពាន ក្រោយពីបានជះទឹកប្រាក់ដល់ទៅ២២០លានផោន (ស្មើនឹង៣០០លានដុល្លារអាមេរិក) ដើម្បីទីញចូលកីឡាករថ្មី ប៉ុន្តែ ការដណ្តើមបានជ័យជម្នះត្រឹមតែ១លើកគត់ក្នុងចំណោមការប្រកួត៦លើកចុងក្រោយរបស់ពួកគេ បានធ្វើឲ្យពួកគេធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ៨ ដោយដេញតាមពីក្រោយក្រុមកំពូលតារាដល់ទៅ៧ពិន្ទុ និងលេងការប្រកួតច្រើនជាង១ប្រកួត។
លោក Lampard ដែលបានរិះគន់ក្រុមលោកជាសាធារណៈក្នុងពេលចាញ់ក្រុម Arsenal ៣-១ កាលពីចុងសប្តាហ៍មុននោះ បានឲ្យដឹងថា៖ «មានដំណាក់កាលឈឺចាប់ជាច្រើនដែលយើងនឹងត្រូវតែឆ្លងឲ្យផុត។ នោះគឺជាការឈឺចាប់ក្នុងតង់ទី១ សម្រាប់កីឡាករ»៕
ប្រភពព័ត៌មាន៖ Channel News Asia