បរទេស៖ Barcelona បានរកឃើញជ័យជំនះរបស់ខ្លួនក្រោយផ្តួលក្រុមបាតតារាង Huesca ក្នុងលទ្ធផល១ទល់និង០ ស្រប​ពេលប្រធានក្រុមអ្នកមានបុណ្យ Barcelona វ័យ​៣៣ឆ្នាំ Lionel Messi បានវិលត្រឡប់មកជួយក្រុម​ដោយ​បង្កើត​​ឪកាសអោយខ្សែបម្រើកណ្តាលអន្តរជាតិហូឡង់ Frankie De Jong មានឪកាសរកបានគ្រាប់បាល់​ស៊ុត​បញ្ចូល​​ទីចាប់តាំងពីតង់ទី១នាទីទី២៧មកម្លេះ។

Huesca vs Barcelona: Barcelona player ratings vs Huesca: Dembele is a genius | MARCA in English

វាគឺជាការបង្ហាញខ្លួនចួនលេងក្នុងការប្រកួតលើកទី ៧៥០ប្រកួត របស់ Messi សម្រាប់ ក្រុមយក្សកាតាឡាន់ និងជាលើកទី ៥០០ ប្រកួតនៅលីកកំពូលអេស្បាញ La Liga ។ ជាលទ្ធផល Barcelona សមនឹងទទួល​បាន​ជ័យ​ជំនះបន្ទាប់ពីកីឡាករឆ្នើមៗដូចជាៈ Messi, Ousmane Dembele និង Pedri សុទ្ធតែបាន​ប្រឹងប្រែង​បញ្ចេញ​សមត្ថភាពរកគ្រាប់បាល់ស៊ុតបញ្ចូលទីខណៈអ្នកចាំទី Alvaro Fernandez បានបង្ហាញទម្រង់លេងល្អ និង​មានការងារធ្វើយ៉ាងច្រើននៅក្នុងការប្រកួតនេះយ៉ាងណាក៏ដោយ។

Huesca vs Barcelona, La Liga: Final Score 0-1, Barça cruise to victory on the road - Barca Blaugranes

ជ័យជំនះនេះនៅតែធ្វើអោយក្រុមលោក Ronald Koeman មានគម្លាត១០ពិន្ទុ ពីក្រុមកំពូលតារាង AT Madrid គិតត្រឹមសប្តាហ៏ទី១៦របស់ពួកគេ Barcelona ទើបតែខកខានឪកាសរកបាន៣ពិន្ទុក្រោយខកបំណងបានត្រឹម​ស្មើក្នុងលទ្ធផល ១ទល់និង១ កាលពីថ្ងៃអង្គារដើមសប្តាហ៏ជាមួយក្រុម Eibar៕

ប្រភពព័ត៍មាន៖ BBC