បរទេស៖ គ្រាប់បាល់នៅជិតបញ្ចប់ការប្រកួតនាទីទី ៩០ នាទីពីអតីតខ្សែប្រយុទ្ធ Barcelona កីឡាករ Luis Suarez បានជួយឲ្យក្រុមភ្ញៀវ  Atletico Madrid រកឃើញ ជ័យជម្នះក្នុងលទ្ធផល ២ទល់និង១ នៅទឹកដីក្រុម Alaves ដើម្បីអោយពួកគេបានវិលត្រលប់ទៅឈរនៅទីកំពូលតារាង La Liga វិញ។

Football: Suarez sinks Alaves to take Atletico top in La Liga, Football News & Top Stories - The Straits Times

​ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយវ័យ ៣៣ ឆ្នាំដែលបានចូលរួមជាមួយ Atletico Madrid  កាលពីខែកញ្ញា នៅតែរកគ្រាប់បាល់អោយក្រុមថ្មីរបស់ខ្លួនបានជារឿយៗ ពោលគឺរកបាន៩គ្រាប់ហើយ ក្រោយផ្ទេរមក កាន់ទឹកដី Wanda Metropolitano ។

Deportivo Alaves 1-2 Atletico Madrid: Luis Suarez strikes late to spare Felipe's blushes | Goal.com

ក្រុមដែលមានមូលដ្ឋាននៅរាជធានីអេស្បាញ Atletico Madrid ធ្លាប់ឈ្នះពាន La Liga  ជាលើកចុង​ក្រោយ​ក្នុងឆ្នាំ ២០១៤ ខណៈចាប់ផ្តើមឆ្នាំថ្មី ២០២១ ពួកគេបានឈរនៅកំពូលតារាងដោយ​មានគម្លាត​២ពិន្ទុ​(មាន​​២ប្រកួតក្នុងដៃ)ពីក្រុមការពារតំណែងជើងឯកReal Madrid ដែលបានផ្តួល Celta Vigo ក្នុងលទ្ធផល​២ទល់​និង០កាលពីថ្ងៃអាទិត្យដូចគ្នា៕