បរទេស៖ ទីបំផុត Jadon Sancho បានរកគ្រាប់បាល់លើកដំបូងរបស់ខ្លួននៅលីកកំពូលអាឡឺម៉ង់ Bundesliga នៅរដូ​វ​កាលនេះដើម្បីជួយអោយ Dortmund ផ្តួល Wolfsburg ក្នុងលទ្ធផល២ទល់និង០ សម្រាប់កា​រប្រកួត​សប្តាហ៏​ទី១៤កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។

Man of the Match Poll: Borussia Dortmund 2-0 VFL Wolfsburg - Fear The Wall

ក្រុមម្ចាស់ផ្ទះ Dortmund បានរកគ្រាប់បាល់នាំមុខមុនដោយការតែតបាល់បញ្ចូលទីរបស់ខ្សែការពារអន្តរជាតិ​ស្វីស Manuel Akanji នៅនាទីទី៦៦ក្រោយការបញ្ជូនបាល់ពីជ្រុងរបស់ Sancho។ ខ្សែបម្រើ-ប្រយុទ្ធស្លាបក្រុម​ជម្រើស​ជាតិអង់គ្លេសមានឪកាសរកបានគ្រាប់បាល់ទី២ សម្រាប់ក្រុមក្រោយពីការបញ្ជូនរបស់អតីតខ្សែបម្រើ​ហង្ស​ក្រហម​Liverpool កីឡាករ  Emre Can នៅនាទីទី៩០។

Borussia Dortmund player ratings from 2-0 win over Wolfsburg

ជ័យជំនះនេះនាំអោយ Dortmund ឡើងមកឈរនៅចំណាត់ថ្នាក់ទី ៤ ក្នុងតារាងដោយមាន ២៥ ពិន្ទុតាម​ពីក្រោយក្រុមកំពូលតារាង RB Leipzig ខណៈក្រុម Wolfsburg បានធ្លាក់ដល់លេខ ៦ បន្ទាប់ពី​ចាញ់ជាលើកទី ២ ក្នុងការប្រកួតលីគចំនួន ៣ លើកចុងក្រោយ៕