បរទេស៖ អតីតខ្សែបម្រើក្រុមបិសាចក្រហម Man United កីឡាករ Darren Fletcher បានចូលរួមជាមួយអតីតមិ​ត្តរួម​ក្រុម ដែលមានតួនាទីជាគ្រូបង្វឹកបង្គោលក្រុមគឺលោក  Ole Gunnar Solskjaer ក្នុងនាមជំនួយ​ការគ្រូបង្វឹក​ជម្រើសទី១។

Darren Fletcher joins Man Utd first team coaching staff 4 Jan 2021 |  Manchester United

អតីតប្រធានក្រុមជម្រើសជាតិស្កុតឡេនបានចំណាយពេល ២០ ឆ្នាំនៅកីឡាដ្ឋាន Old Trafford ក្រោយពី ឆ្លងកាត់ការបណ្តុះបណ្តាលថ្នាលយុវជនអាយុ ១៦ ឆ្នាំ។ ក្រោយមកទៀត Fletcher បានចាកចេញពីក្លឹបនៅឆ្នាំ ២០១៥ ប៉ុន្តែទោះយ៉ាងណាក្រោយពីប្រកាសចូលនិវត្តន៏រូបគេបានវិលត្រលប់មកវិញក្នុងនាមគ្រូបង្វឹក​យុវជន​អាយុ​ក្រុម១៦ឆ្នាំវិញ។ Fletcher ក៏មានតួនាទីជាជាក្រុមប្រឹក្សាភិបាលក្លឹបផងដែរ មុនពេលទទួលបានការតែង​តាំង​​នៅថ្ងៃច័ន្ទនេះដើម្បី ចូលរួមធ្វើការងាររួមគ្នាជាមួយអ្នកចាត់ការទូទៅសញ្ជាតិន័រវេលោក Solskjaer ជាលើក​ដំបូងនោះ។

Man Utd hero Darren Fletcher explains why Solskjaer should be made  permanent manager - Manchester Evening News

Fletcher វ័យ៣៦ឆ្នាំក៏និងមានឪកាសរួមការងារសាជាថ្មីជាមួយលោក Mike Phelan និង Michael Carrick ដែលជាផ្នែកមួយនៃជំនួយការលោក Solskjaer ខណៈក្រុម Man Utd កំពុងប្រជែងជាមួយក្រុមការពារណែងជើងឯកហង្សក្រហម Liverpool ត្រឹមតែ១ពិន្ទុប៉ុណ្ណោះ៕

 

ប្រភពព័ត៍មាន៖ Metro