បរទេស៖ លោក Jose Mourinho កាលពីថ្ងៃ​ចន្ទ បាន​ចាត់​ទុក​ការ​ប្រកួត​ពាន League Cup វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​របស់ក្រុម Tottenham ជាមួយនឹងក្រុម Brentford ជា​ការ​ប្រកួត​ដ៏សំខាន់​បំផុត​ក្នុងរជ្ជ​កាលដឹកនាំ​របស់​លោកមក​ទល់ពេលនេះ​។

ក្រុម​របស់​លោក Mourinho នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួលក្រុម Brentford នៅ​រាត្រីនេះ ខណៈ​ដែល​ពួក​គេ​នឹង​សម្លឹង​រក​ការ​ឈាន​ទៅ​ប្រកួត​ដណ្តើម​ពាន League Cup វគ្គ​ផ្តាច់​ព្រ័ត្រ​ជាមួយ​នឹងក្រុម Manchester United ឬ Manchester City​។ ក្រុម Tottenham មិនធ្លាប់​ឈ្នះពាន​សោះ​ បើគិត​ចាប់​តាំ​ង​ពី​បាន​ឈ្នះពាន League Cup ឆ្នាំ​២០០៨ ហើយលោក Mourinho សង្ឃឹម​ថា នឹង​បញ្ចប់​ការ​រង់​ចាំ​នេះ​។ លោក Mourinho ដែល​ធ្លាប់​បាន​លើក​ពាន League Cup ៤លើក​ក្នុង​អាជីព​របស់​លោកនោះ ជឿជាក់​ថា សារ​សំខាន់នៃ​ការ​ឈ្នះពាន​មួយ​នៅ​រដូវ​កាល​នេះ ធ្វើ​ឲ្យ​ការ​ប្រកួត​ជាមួយនឹងក្រុម Brentford សំខាន់​ជាង​ការ​ប្រកួត​ណា​ៗ​ទាំង​អស់ បើ​គិត​ចាប់​តាំងពី​លោក​បាន​ចូល​កាន់​តែ​តំណែង​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩​។

លោក Mourinho បាន​បញ្ជាក់​ថា៖ «ពិត​ណាស់ ខ្ញុំ​គិត​អ៊ី​ចឹង​។ បើ​​គិត​ដល់​ពី​ការ​ប្រជែង​​ពាន​របស់​ក្លិប​អស់រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ ខ្ញុំ​​នឹង​និយាយ​បែប​នេះ​។ ពិតណាស់ យើង​តែង​តែ​មានការ​ប្រកួត​សំខាន់​ៗ​ជាច្រើន ដោយ​កាលពី​រដូវ​កាល​មុន យើង​មានការ​ប្រកួត​នៅ​លើ​ទឹកដីក្រុម Crystal Palace ដែលបាន​កាត់​សេចក្តី​ថា ​យើង​​មាន​ឱ​កាស​ចូលរួម​ក្នុង​ពាន Europa League នៅ​រដូវ​​កាល​នេះ ឬ​អត់​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia