បរទេស៖ ម្ចាស់ក្លឹបតោខៀវ Chelsea លោក Roman Abramovich ​ចង់បានអតីត​ខ្សែ​ប្រយុទ្ធក្រុមតោខៀវ Chelsea កីឡាករ Andriy Shevchenko មកធ្វើជាគ្រូបង្វឹកជំនួស​តំណែង លោក Frank Lampard ប្រសិន​ក្លឹបសម្រេចចិត្តចែកផ្លូវគ្នាជាមួយអ្នកចាត់ការទូទៅសញ្ជាតិ​អង់គ្លេសរូបនេះយោង គេហទំព័រ Le10 Sport បានចុះផ្សាយ។

Chelsea boss Frank Lampard may be signing another Andriy Shevchenko this  transfer window | Football | Sport | Express.co.uk

គួរបញ្ជាក់ថាក្លិប​ដែលមាន​មូលដ្ឋាននៅភាគខាងលិចទីក្រុង​ឡុងដ៍​បានបន្ត​ចាញ់បួនប្រកួតក្នុង​ចំណោម ៦ប្រកួតចុងក្រោយ​នៃលីគកំពូលអង់គ្លេស​ហើយ​បានធ្លាក់មក​ឈរនៅលេខ​រៀងទី ៨ក្នុងតារាង បន្ទាប់​​ពីការចាប់ផ្តើមរដូវកាល​ដំបូងយ៉ាងណាស្ថិតនៅចំនាត់ថ្នាក់ក្រុមកំពូលទាំង៤នោះ។

Chelsea 'line up Andriy Shevchenko to replace Lampard as manager if results  don't improve after £253m transfer splurge' – The Us PostsShevchenko បច្ចុប្បន្នមានវ័យ ៤៤ឆ្នាំបានចំណាយពេល ១ ឆ្នាំកន្លះលេងនៅ Chelsea ក្នុងឆ្នាំ ២០០៦​និងបានវិលត្រលប់ទៅអតីតក្លឹប AC Milan វិញនៅពាក់កណ្តាលរដូវកាល ២០០៧-២០០៨ មុនពេល​ផ្លាស់​ទៅក្លឹបនៅស្រុកកំណើត Dynamo Kyiv ជាអចិន្រ្តៃយ៍ផងដែរ។ ជាកីឡាករ Schevchenko បាន​ទទួលបន្ទុកដឹកនាំក្រុមជម្រើសជាតិអ៊ុយក្រែនចាប់តាំងពីឆ្នាំ ២០១៦ហើយថ្មីៗនេះបានដឹកនាំក្រុម​នេះឈាន​ដល់​វគ្គជម្រុះយូរ៉ូ ២០២០​ដោយមិនទាន់ចាញ់នោះទេ៕

 

ប្រភពព័ត៍មាន៖ Metro