បរទេស៖ ​ខ្សែ​ប្រយុទ្ធ Son Heung-min បាន​ជួយ​ឲ្យ​ក្រុម Tottenham ឈាន​ទៅ​ប្រកួត​ដណ្តើម​ពាន League Cup វគ្គផ្តាច់​​ព្រ័ត្រ ខណៈ​ដែល​គ្រាប់បាល់​កាត់សេចក្តី​របស់​តារាឆ្នើម​អន្តរ​ជាតិកូរ៉ូ​ណា​ខាង​ត្បូង​រូបនេះ បាន​ជួយ​ឲ្យ​ក្រុមខ្លួន​ដណ្តើម​បាន​ជ័យ​ជម្នះក្នុងលទ្ធ​ផល ២-០ លើក្រុម Brentford របស់​ក្របខ័ណ្ឌ Championship កាលពីថ្ងៃ​អង្គារ​។

កីឡាករ Moussa Sissoko បាន​ជួយ​ឲ្យ​ក្រុម​របស់​លោក Jose Mourinho មាន​គ្រាប់បាល់​នាំមុខ​មុន ក្នុង​ការ​ប្រកួត​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​កីឡដ្ឋាន Tottenham Hotspur​។ ប៉ុន្តែ ក្រុម Tottenham នៅ​តែ​ប្រឈម​មុខ​នឹង​ការ​ជួបការ​ខក​ចិត្តនៅពេល​ប្រកួត​ជាមួយនឹងក្រុម​ពោរ​ពេញ​ដោយ​ស្មារតី​​ប្រយុទ្ធ Brentford នៅមុន​ពេល Son បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទីក្នុ​រយៈពេល​២០​នាទី​ចុងក្រោយ​។ ក្រុម Tottenham នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម Manchester United ឬក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក Manchester City នាកីឡដ្ឋាន Wembley ​នៅថ្ងៃទី​២៥ ខែ​មេសា ខណៈដែល Man City និង Man Utd នឹង​ត្រូវ​ជួប​គ្នា​នៅ​រាត្រីនេះ ក្នុងការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​១​គូ​ផ្សេ​ទៀត​។

នេះ​នឹងក្លាយ​ជា​ការ​បង្ហាញខ្លួន​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាលើក​ទី​១​របស់ Spurs បើ​គិត​ចាប់​តាំងពី​ចាញ់​ក្រុម Chelsea ក្នុងការ​ប្រកួត​ពាន League Cup វគ្គផ្តាច់​ព្រ័ត្រ​កាលពី​ឆ្នាំ​២០១៥ ហើយ​វា​ក៏​ជាការ​បង្ហាញខ្លួន​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាលើក​ដំបូង​ផ​ង​ដែរ បើ​សរុប​ក្នុង​ព្រឹត្តិ​ការណ៍​ទាំង​អស់ បើ​គិត​ចាប់​តាំងពី​​ឈាន​ទៅ​​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ កាលពីឆ្នាំ​២០១៩​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia