បរទេស៖ លោក Ole Gunnar Solskjaer កាលពីថ្ងៃ​អង្គារ បាន​វាយ​បក​ទៅកាន់​ពាក្យសម្តីរិះគន់​របស់​លោក Jurgen Klopp វិញ​អំពី​គ្រាប់បាល់​ប៉េណាល់ទី​របស់ Manchester United ខណៈដែល​គ្រូបង្វឹក​របស់​ក្លិប​មានមូលដ្ឋាននៅ Old Trafford រូបនេះ​បាន​អះ​អាង​ថា អ្នក​ចាត់​ការ​ទូទៅ​របស់ក្រ​ខ័ណ្ឌ Premier League កំពុង​តែ​ព្យា​យាម​បង្កើត​ឥទ្ធិ​ពល​លើ​​អាជ្ញា​កណ្តាល​។

Ole Gunnar Solskjaer laughs off Jurgen Klopp penalty comments - Sports Mole

លោក Klopp គ្រូបង្វឹក​របស់​ក្រុម Liverpool បាន​បង្ហាញ​ចំនួន​ដ៏ច្រើន​នៃ​គ្រាប់បាល់​ប៉េ​ណាល់​ទី​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ Man United បើ​គិត​ចាប់​តាំងពី​លោក Solskjaer បាន​ចូល​កាន់​តំណែង ក្រោយពី​​ក្រុម​ហង្ស​ក្រហម មិនទទួល​បាន​បាល់​ប៉េណាល់ទី​ក្នុង​ពេល​ចាញ់ក្រុម Southampton កាលពីថ្ងៃចន្ទ​​។ លោក Klopp បាន​បញ្ជាក់​ថា Man United ទទួល​បាន​គ្រាប់បាល់​ប៉េណាល់​ទី​ក្នុង​រយៈ​ពេល​២​ឆ្នាំ ក្រោម​ការដឹក​នាំ​របស់​លោក Solskjaer ច្រើន​ជាង​ Liverpool បើ​ធៀប​ទៅនឹងការដឹកនាំ​រយៈពេល​៥​ឆ្នាំ​របស់​លោក​មក​ទល់​ពេលនេះ​។ Man United បាន​ទទួល​គ្រាប់បាល់​ប៉េ​ណាល់ទី​៦​គ្រាប់ក្នុងក្រប​ខ័ណ្ឌលីក នៅរដូវកាល​នេះ ខណៈ​ដែលក្រុម​របស់​លោក Klopp ទទួល​បាន​៥​លើក​។

Manchester United Tactical Analysis: What Ole Gunnar Solskjaer learned from  Liverpool - The Busby Babe

Man United ទទួល​បាន​​បាល់​ប៉េណាល់ទី​ដល់​ទៅ​៤២​លើក ក្នុង​រាល់​យុទ្ធនា​ការ​ទាំង​អស់ បើ​គិត​ចាប់​តាំងពី​លោក Solskjaer បាន​ចូល​កាន់​តំណែង កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៨ ខណៈ​ដែល​ Liverpool ទទួល​បាន​១៩​គ្រាប់ ក្នុង​ដំណាក់​កាល​ដូចគ្នា​នេះ​។ លោក Solskjaer បាន​វាយ​បក​វិញ​ថា៖ «នោះ​ប្រហែល​ជា​ការពិត​ហើយ​។ នោះ​​គឺ​ជា​ចម្លើយ​របស់​ខ្ញុំ​។ ហេតុនេះ ប្រសិន​បើ​ពួកគេ​ចង់​ចំណាយ​ពេល​បារម្ភ​ពី​ពេល​ដែល​យើង​រង​ការ​ប្រព្រឹត្ត​កំហុសក្នុង​ប្រអប់​ទី នោះ​ខ្ញុំមិន​ចំណាយ​ពេល​ធ្វើ​បែប​នោះឡើយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia