បរទេស៖ លោក Ole Gunnar Solskjaer បានបញ្ជាក់យ៉ាងច្បាស់ៗថាក្រុមបិសាចក្រហម Man Utd និងប្រឹងប្រែង​លែងអោយ​អស់ពីសមត្ថភាពនៅពេលដែលពួកគេត្រូវធ្វើការប្រកួតពានរង្វាន់ Carabao Cup នៅថ្ងៃពុធនេះទល់នឹងក្លឹបរួមទីក្រុង Man City។ គួររំលឹកផងដែរថារដូវកាលចាស់ Man Utd បានត្រឹមតែឈានមកដល់ត្រឹមវគ្គ ៤ក្រុមចុងក្រោយដោយចាញ់ក្រុម លោក Pep Guardiola ហើយ ក៏បន្តចាញ់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup និង Europa League ផងដែរ។

Ole Gunnar Solskjaer 'to hold talks with SIX Manchester United players he  wants rid of in January' | Daily Mail Online

ទោះយ៉ាងណាលោក Solskjaer មានទំនុកចិត្តក្នុងការនាំក្រុមឈានទៅវគ្គផ្តាច់ព្រ័ត្របន្តទៀតក្រោយពីមានបទពិសោធន៏  អាចដឹកនាំក្រុមឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី ៤ នាពេលនេះទល់នឹងគូប្រជែងMan.City នៅទឹកដី Old Trafford ។អ្នកចាត់ការសញ្ជាតិន័រវេរូបនេះបានបញ្ជក់ប្រាប់យ៉ាងដូច្នេះថាៈកា​រប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺពិតជា​សំខាន់ដើម្បីឈានទៅដល់វគ្គផ្តាច់ព្រ័ត្រនិងជាឪកាសក្នុងការឈ្នះពាន។

Manchester United 2, Manchester City 0: Highlights, score

លោក Solskjaer វ័យ៤៧ឆ្នាំធ្លាប់ឈ្នះពានជាច្រើនកំលុងពេលជាកីឡាករនៅកីឡាដ្ឋាន  Old Trafford ប៉ុន្តែ​នៅឡើយមិនទាន់ឈ្នះពានរង្វាន់ណាមួយនោះទេ ក្រោយចូលមកដឹកនាំក្លឹបនៅខែធ្នូឆ្នាំ ២០១៨៕