បរទេស៖ Neymar បានបង្ហើបប្រាប់ឈ្មោះកីឡាករបាល់ទាត់ចំនួន៣នាក់ដែលរូបគេតែងចំណាយពេលមើលការប្រកួត​បាល់​ទាត់របស់ពួកគេបំផុត។ ក្នុងបទសម្ភាសន៏ប្រាប់គេហទំព័រផ្លូវការមួយរបស់ FIFA​ កីឡាករដែលមានជំនាញញាក់បាល់​ដ៏បិនប្រសព្វរូបនេះបានបញ្ជាក់ប្រាប់ដូច្នេះថា៖ វីរបុរសក្លឹប Barcelona កីឡាករ Ronaldinho អតីតខ្សែប្រយុទ្ធរៀមច្បង Robinho របស់ក្រុម Real Madrid និង អតីតមិត្តរួមក្រុម Lionel Messi ជាកីឡាករ៣​នាក់ដែល​ខ្ញុំចូល​ចិត្ត​មើលវីដេអូប្រកួតរបស់ពួកគេ។

Robinho & Ronaldinho | Best player, Messi, Photo

គួររំលឹកថាក្នុងចំណោមកីឡាករ៣រូបខាងលើគឺអតីតខ្សែប្រយុទ្ធក្រុម Barcelona កីឡាករប្រេស៊ីលវ័យ ២៨ ឆ្នាំរូបនេះធ្លាប់​លេង​រួមក្រុមជាមួយ​ប្រធាន​ក្រុម Barcelona រយៈពេល ៤ឆ្នាំនៅឯទឹកដី Camp Nou មុនពេលសម្រចចិត្តផ្ទេរទៅកាន់ PSG ក្នុង​តម្លៃកំនត់​ត្រា​ពិភពលោកតម្លៃ២០០ លានផោនកាលពីឆ្នាំ ២០១៧។

Strong rejection of Neymar's return to Barcelona - Football Espana

កីឡាករដែលជួយប្រេស៊ីលឈ្នះមេដៃមាសអូឡាំពិកឆ្នាំ២០១៦រូបនេះបន្តថាការលេងរួមក្រុមជាមួយ Leo Messi គឺជាបទ​ពិសោធន៏ពិសេស​មួយ ​ហើយយើងបានក្លាយជាមិត្តភក្តិដ៏ជិតស្និទនិងគ្នា។ យ៉ាងណាមិញ Neymar ពោលសរសើរមិនដាច់​ពីមាត់ពី​សមត្ថ​ភាព​និងបច្ចេកទេសរបស់ Messi ថាជាកីឡាករដែលល្អបំផុតក្នុងប្រវត្តិសាស្រ្តដែលរូបគេ​ធ្លាប់លេងបាល់​ទាត់​អាជីពកន្លងមក៕

 

ប្រភពព័ត៍មាន៖ Sportbible