បរទេស៖ Man City បានយកឈ្នះបិសាចក្រហម Man United ដើម្បីឈានទៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup ដោយជួបនិងក្រុម Tottenham នៅឯកីឡដ្ឋាន Wembley ខណៈដែល​ពួកគេសម្លឹងឃើញឪកាសលើកពានលំដាប់ទី៣អង់គ្លេសនេះជាលើកទី៤ ក្នុងរយៈពេល ៤ឆ្នាំ​ជាប់​ៗគ្នា ។

Manchester United 0-2 Manchester City: Reds slump to deserved defeat in Carabao Cup semifinal - The Busby Babeគ្រាប់បាល់ស៊ុតបញ្ចូលទីនៅដើមតង់ទី ២ ពីសំណាក់ខ្សែការពារ John Stones នាទីទី ៥០ និងខ្សែបម្រើ Fernandinho នៅនាទីទី៨៣ បានជួយអោយក្រុមភ្ញៀវ Man City យកឈ្នះ ក្រុម ម្ចាស់ផ្ទះដែលលេងដោយបិទទ្វារកីឡាដ្ឋាន ក្នុងលទ្ធផល ២ទល់និង០កាលពីយប់ថ្ងៃពុធ។ Man City នឹងតាមស្មើកំណត់ត្រារបស់ Liverpool ក្នុងការឈ្នះពាន League Cupរឺ Carabao Cup នេះជាលើកទី ៤ ដងជាប់ៗគ្នាប្រសិនបើពួកគេផ្តួលក្រុម Tottenham របស់លោក Jose Mourinho នៅថ្ងៃអាទិត្យទី ២៥ ខែមេសាខាងមុខនេះបាន។

Manchester United vs Manchester City, Carabao Cup semi-final: live score and latest updates

វានឹងក្លាយជាជំនួបលើកដំបូងរវាងលោក Guardiola និងលោក Mourinho ចាប់តាំងពីឆ្នាំ ២០១១ នៅពេលដែលពួកគេទាំងពីរដឹកនាំក្លឹបនៅលីកកំពូលផ្សេងគ្នាគឺ Real Madrid ដែលធ្លាប់ផ្តួល Barcelona មិនអោយឈ្នះពាន Copa del Rey និងជាការឈ្នះពានសរុប៣ របស់ក្រុមអ្នកមានបុណ្យកាលពីរដូវកាលនោះ៕