បរទេស៖ Lionel Messi បានរកគ្រាប់បាល់ស៊ុតបញ្ចូលទី ២ គ្រាប់ខណៈក្រុមអ្នកមានបុណ្យ Barcelona បានវាយបកផ្តួលក្រុមម្ចាស់ផ្ទះ Athletic Bilbao ដើម្បីឡើងទៅឈរនៅចំណាត់ថ្នាក់ទី ៣ នៅ លីកកំពូលអេស្បាញLa Liga កាលពីយប់ថ្ងៃពុធ ។

Athletic Bilbao vs. Barcelona - Football Match Report - January 6, 2021 - ESPN
ក្រុមម្ចាស់ផ្ទះបានប្រើពេលវេលាមិនដល់៤នាទីស្រួលបួលផង មានឪកាសរកបានគ្រាប់បាល់​ស៊ុត​បញ្ចូលទី​យ៉ាងល្អដោយកីឡាករ Williams មុនពេលGonzalez មានឪកាសវាយបក​តាមស្មើ​វិញនៅ​នាទីទី១៤។ ប្រធានក្រុមវ័យ៣៣ឆ្នាំ Messi មានឪកាសរកគ្រាប់បាល់នាំមុខ​អោយ​ក្រុមភ្ញៀវ នៅនាទី​ទី៣៨ និង និងបន្ថែមគ្រាប់បាល់ទី២ បន្តទៀត ក្រោយការបញ្ចូន​បាល់​ពីសំណាក់កីឡាករPedri និង​Griezmann ខណៈអ្នកចាំទីUnai Simonមានការងារធ្វើ និងជួយ​សង្គ្រោះបាល់បាន​ច្រើន​យ៉ាង​ណា​ក៏​ដោយ។មុនបញ្ចប់ការប្រកួតកីឡាករMuniain មានឪកាស រកគ្រាប់បាល់តាមពីក្រោយ​១​គ្រាប់​​ទៀត​នៅ​នាទីទី៩០។បញ្ចប់ការប្រកួត At.Bilbao ២:៣ Barcelona ។

Barcelona vs Athletic Bilbao: Pedri's assist for Lionel Messi's goal was brilliant | GiveMeSport
ជ័យជម្នះសប្តាហ៏ទី១៧នេះធ្វើឱ្យក្រុមលោក Ronald Koeman ឈរលើលេខរៀងទី៣ ស្មើ និង ក្រុម Real Sociedad និង Villarreal ខណៈ ពួកគេគម្លាត ៥ ពិន្ទុនៅពីក្រោយក្រុមលេខ២ Real Madrid និង ៧ ពិន្ទុរបស់ក្រុម Atletico Madrid (ដែលមាន ២ ប្រកួតនៅក្នុងដៃ)៕

ប្រភពព័ត៍មាន៖ BBC