បរទេស៖ ក្រុមកំពូលតារាង La Liga គឺAtletico Madrid បានរងបរាជ័យដ៏គួរអោយ ភ្ញាក់ផ្អើល​យ៉ាងខ្លាំងនៅជុំទី ២ នៃការប្រកួតពានរង្វាន់ Copa del Rey ខណៈដែលពួកគេ​ត្រូវបាន​ក្លឹប លំដាប់ទី ៣ UE Cornella ផ្តួលក្នុងលទ្ធផល១ទល់និង១កាលពីយប់ថ្ងៃពុធ ។

UE Cornella 1-0 Atletico Madrid: La Liga leaders lose to third-tier side in Copa del Rey - BBC Sport
កីឡាករ Adrian Jimenez របស់ក្រុម្ចាស់ផ្ទះ មានឪកាសរកបានគ្រាប់បាល់ បញ្ចូលទីតែ ១ គ្រាប់គត់ក្នុងរយៈពេល ៧ នាទីក្រោយការបញ្ជូនបាល់ Free-kick របស់កីឡាករ Agustin Medina ។ Atletico នៅសល់គ្នាតែ១០នាក់ មុនបញ្ចប់ការប្រកួតតង់ទី២ត្រឹមតែ២៧ នាទីបន្ទាប់ពីកីឡាករ Ricard Sanchez ត្រូវបានបណ្តេញចេញក្រោយទទួលកាតលឿងជាលើកទី២ ។

UD Cornella vs. Atletico Madrid-Soccer Match Report-January 6, 2021 – Soccer Sports – Jioforme

ក្រុមរបស់​លោក Diego Simeone ក៏មានបញ្ហាខ្សែការពារផងដែរក្រោយពី Jose Gimenez រងរបួស​ក​ជើង។ វាក៏ជារដូវកាលទី ២ ជាប់ៗគ្នាដែល At.Madrid ត្រូវធ្លាក់ចេញដោយក្រុមលំដាប់ទី ៣ បន្ទាប់​ពីកាលពីរដូវកាលចាស់ធ្លាក់ចេញម្តងរួចទៅហើយក្រោមថ្វីជើងក្រុម Leonesa៕

ប្រភពព័ត៍មាន៖ BBC