បរទេស៖ ការប្រកួតលើកដំបូងរបស់លោក Mauricio Pochettino ក្នុងនាមគ្រូបង្វឹកក្រុមParis St-Germain បានត្រឹមខកខានឡើងទៅឈរចំណាត់ថ្នាក់កៀកនិងក្រុម Lyon បន្ទាប់ពីមិនអាចផ្តួលក្រុមម្ចាស់ផ្ទះ Saint-Etienne ក្នុងលទ្ធផលស្មើគ្នា១ទល់និង១កាលពីយប់ថ្ងៃពុធ។

Saint-Etienne vs. Paris Saint-Germain score: Mauricio Pochettino's PSG coaching debut ends in draw - CBSSports.com
កីឡាករ Romain Hamouma បានរកគ្រាប់​បាល់​នាំមុខមុនសម្រាប់ក្រុមម្ចាស់ផ្ទះនៅនាទីទី១៩ មុនពេលខ្សែ​ប្រយុទ្ធ​ខ្ចីជើងពីក្លឹបEverton កីឡាករ Moise Kean វាយបកតាមស្មើវិញ ៣ នាទី ក្រោយមក ។

Ligue 1: Mauricio Pochettino Makes Underwhelming Start as PSG Draw at St Etienne
បច្ចុប្បន្នក្រុម PSG ឈរនៅលេខ ២ មាន ៣ ពិន្ទុតាមពីក្រោយក្រុម Lyon ដែលបានផ្តួល Lens ក្នុងលទ្ធផល ៣-២ ។Saint-Etienne មិនទាន់ស្គាល់ចាញ់របស់ពួកគេដល់ទៅ ៧ ប្រកួតខណៈអ្នកចាំទី Keylor Navasបាន​សង្គ្រោះ​បាល់ពីការស៊ុតរបស់ Mathieu Debuchy និង Denis Bouanga៕

ប្រភពព័ត៍មាន៖ BBC