បរទេស៖​ ខ្សែបម្រើFederico Chiesa រកបានពីរគ្រាប់ខណៈក្រុមជើងឯក Juventus បង្ហាញទម្រង់លេងដ៏ល្អដើម្បី​បញ្ចប់​ការប្រកួតលីកកំពូលមិនដែលចាញ់របស់ AC Milan រដូវកាលនេះក្នុងលទ្ធផល៣ទល់និង១។

AC Milan 1-3 Juventus: Wounded Rossoneri see unbeaten Serie A run ended at 27 games

៣គ្រាប់របស់Juventus រកបានដោយខ្សែបម្រើអ៊ីតាលី Chiesa នៅនាទីទី១៨ និង ៦២ ខណៈខ្សែការពារអន្តរ ជាតិអាមេរិកMckennie រកបានគ្រាប់បាល់បាន១គ្រាប់ផងដែរនៅនាទីទី៧៦​។ទោះយ៉ាងណាក្រុមម្ចាស់ផ្ទះមាន​ឪកាសរកបាន ១គ្រាប់វាយបកដោយកីឡាករCalabriaនៅនាទីទី៤១ មុនបញ្ចប់ការប្រកួតតង់ទី១។

Sampdoria vs Inter Milan: Match Preview - Serpents of Madonnina

AC Milan នៅតែឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Serie A ខណៈ Inter Milan ប្រកួតចាញ់ Sampdoria ក្នុងលទ្ធផល២ទល់និង១ ។ Juventus ក្រោមការដឹកនាំរបស់លោកAndrea Pirlo បានចាប់ផ្តើមរដូវកាល​ការពារ​តំណែងជើងឯក២០២០-២០២១យ៉ាងលំបាក។ ទោះយ៉ាងណាជ័យជំនះសប្តាហ៏ទី១៥ បានជួយអោយ​Juventus ឡើងមកឈរនៅចំណាត់ថ្នាក់លេខ៤ ដោយមាន ៧ ពិន្ទុនៅពីក្រោយក្រុម AC Milan៕

ប្រភពព័ត៍មាន៖ BBC