បរទេស៖ ក្រោយមិនបានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រCarabao Cup ខ្សែបម្រើ Bruno Fernandes បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖ “ខ្ញុំពិតជាខកចិត្ត និងមិនសប្បាយចិត្តម្តងទៀតហើយដែលមិនអាចជួយក្រុមឡើងទៅដល់វគ្គផ្តាច់ព្រ័ត្របាន។ ពួកយើងនៅមានការប្រកួតច្រើនទៀត ប៉ុន្តែពួកយើងត្រូវតែសិក្សា និងស្វែងយល់អំពីកំហុសដដែលៗ ដែលពួកមិនគួរធ្វើអោយវាកើតឡើងម្តងទៀតឡើយ។ ពួកយើងត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីអាចប្រជែងយកពានរង្វាន់អោយទាល់តែបាន!”។

ក្រុមបិសាចក្រហម Manchester United បានបាត់បង់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចំនួន ៤ លើកនៅ ក្នុងការប្រកួតចំនួន ៣ ផ្សេងគ្នា (ដូចជា Carabao Cup, FA Cup និង Europa League) ចាប់តាំងពី Bruno បានចូលរួមជាមួយក្លិបកាលពីដើមឆ្នាំមុន។

មានន័យថាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Man Utd ធ្លាប់បរាជ័យ Man City រដូវកាល ២០១៩-២០២០ ពានរង្វាន់ Carabao Cup, ចាញ់ Chelsea ពានរង្វាន់ FA Cup (២០១៩-២០២០), ចាញ់ Sevilla ពាន រង្វាន់ Europa League (២០១៩-២០២០) និងបន្តចាញ់ Man City ពានរង្វាន់ EFL Cup រដូវកាល២០២០-២០២១៕
ប្រភពព័ត៍មាន៖ Tribuna
