បរទេស៖ ក្រុមហង្សក្រហម Liverpool បានបន្តឈានដល់វគ្គជុំទី៤ពានរង្វាន់ FA Cup ក្រោយ ទទួលបានជ័យ ជម្នះប្រកបដោយទំនុកចិត្ត លើក្រុមម្ចាស់ផ្ទះ Aston Villa បើទោះបីជាក្លឹបមួយនេះមានកីឡាករឈុតធំមួយចំនួន​និង បុគ្គលិកផងដែរបានរងផលប៉ះពាល់ក្រោយឆ្លងមេរោគកូវីត-១៩ មុនការប្រកួតយ៉ាងណា​ក៏​ដោយ​។

LIVE: Aston Villa vs. Liverpool - Follow the Reds' FA Cup clash here! - Liverpool FC - This Is Anfield
ក្រុមម្ចាស់ជើងឯក និងកំពុងឈរនៅចំណាត់ថ្នាក់ទី២លីកកំពូលអង់គ្លេសបានចំណាយពេលរហូតឈានចូលដល់​តង់ទី ២ ដើម្បីផ្តួល ក្រុមម្ចាស់ផ្ទះដែលបានដាក់កីឡាករវ័យក្មេងមិនសូវមានបទពិសោធន៏សម្រាប់ ជម្រើសដំបូង ជាច្រើន ដែលក្នុងនោះមានកីឡាករអាយុក្រោម២៣ឆ្នាំ៧នាក់ និង ៤នាក់អាយុចាប់ពី១៨ឆ្នាំបន្ទាប់ពីកីឡាករ​ឈុត​ធំរបស់ពួកគេបានរកឃើញថាឆ្លងមេរោគកូវីត-១៩រួចមក។

Football 2021, news: FA Cup, Liverpool vs Aston Villa, result, match report, COVID-19, team, replacements, reaction | Fox Sports
៤គ្រាប់របស់ក្រុមភ្ញៀវLiverpoolរកបានដោយខ្សែប្រយុទ្ធឆ្នើម Mane នៅនាទីទី៤ មុនពេលBarry មាន​ឪកាស​វាយបកតាមស្មើអោយ ក្រុមម្ចាស់ផ្ទះនៅនាទីទី៤១មុនបញ្ចប់ការប្រកួតតង់ទី១ខណៈខ្សែបម្រើអន្តរ ជាតិ​ហូឡង់​Wijnaldum មានឪកាសរកបាន១គ្រាប់នៅនាទីទី៦០និង Salah នៅនាទីទី៦៥៕

ប្រភពព័ត៍មាន៖ BBC