បរទេស៖ ក្រុមម្ចាស់ជើងឯកនិងកំពុងឈរនៅទីកំពូលតារាងក្របខ័ណ្ឌលីកកំពូលអាឡឺម៉ង់ Bayern Munich បាន​រងបរាជ័យក្នុងសប្តាហ៏ទី១៥ កាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ។

Borussia Mönchengladbach vs Bayern München: A Rivalry in Revival - Bavarian Football Works

ទោះបីជាមានឪកាសនាំមុខក្រុមម្ចាស់ផ្ទះ Borussia Monchengladbach ក្នុងលទ្ធផល ២-០ ដោយកីឡាករLewandowskiដោយបាល់ពិន័យ១១ម៉ែត្រ នៅ​នាទីទី២០ និង Goretzska នៅនាទីទី២៦ កីឡាករHofmannរបស់ក្រុមម្ចាស់ផ្ទះមានឪកាសវាយបក២គ្រាប់ ត្រឹម​តែ​១០នាទីពោលគឺនៅនាទីទី៣៥ និង ៤៥ដើម្បីតាមស្មើវិញមុនបញ្ចប់ការប្រកួតតង់ទី១។ ចូលដល់តង់ទី ២ Neuhausរបស់ក្រុមម្ចាស់ផ្ទះមានឪកាសបន្ថែមគ្រាប់បាល់នាំមុខនៅនាទីទី៤៩និងជាជ័យជំនះសម្រាប់ការប្រកួតនេះផងដែរ។

Matchreport: Gladbach vs. FC Bayern - Bundesliga 20/21

បរាជ័យនេះគឺជាលើកទីបួនរបស់ក្រុម Bavaria ក្រោមការដឹកនាំគម្រប់ការប្រកួតសរុបលើកទី៦០រយៈពេល​១៤ខែ​ របស់គ្រូបង្វឹក Hansi Flickដែលដឹកនាំក្លឹបឈ្នះពាន៣កាលពីរដូវកាលចាស់។ ទោះយ៉ាងណាBayern Munich នៅតែឈរនៅទីលើកំពូលតារាង ប៉ុន្តែគូប្រជែង RB Leipzig អាចនិងឡើងមក​កាន់​ទីកំពូលតារាងវិញ​ប្រសិន​ពួកគេផ្តួលក្រុមលេខបួន Borussia Dortmund នៅថ្ងៃសៅរ៍នេះ៕

ប្រភពព័ត៍មាន៖ BBC