បរទេស៖ ក្លឹបយក្សនៅអុីតាលី Inter Milan ចាប់អារម្មណ៍ចង់នាំយកខ្សែបម្រើ Jesse Lingard របស់ក្លឹបបិសាចក្រហម Manchester United ទៅកាន់ទឹកដី San Siro ក្នុងលក្ខខណ្ឌខ្ចីជើង។

Inter Milan 'want to sign Jesse Lingard on loan'

ខ្សែបម្រើវ័យ២៨ឆ្នាំរូបនេះបានជួយអោយ Manchester United យកឈ្នះឡើងក្រុម Watford ដោយលទ្ធផល១ទល់នឹង០កាលពីយប់ថ្ងៃសៅរ៍ ក្នុងពានរង្វាន់ FA Cup។ Lingard នៅមិនទាន់បង្ហាញខ្លួនក្នុងក្របខណ្ឌ Premier League បានម្តងនៅឡើយទេ សម្រាប់រដូវកាលនេះ ប៉ុន្តែទោះបីជាយ៉ាងណាកុងត្រាបច្ចុប្បន្នរបស់កីឡាកររូបនេះជាមួយនឹង Man Utd ត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំ២០២២ឯណោះ។

Jesse Lingard will have to look at alternatives after Sociedad draw -  United In Focus

បើយោងទៅតាម The Mirror, លោក Antonio Conte បានកោតសរសើរនឹងសមត្ថភាពរបស់ខ្សែបម្រើរបស់ Man Utd រូបនេះ ហើយអតីតគ្រូបង្វឹកក្លឹប Chelsea មានគោលបំណងចង់នាំយកកីឡាកររូបនេះទៅកាន់ទឹកដី San Siro ក្នុងលក្ខខណ្ឌខ្ចីជើង៕

 

ប្រភពព័ត៍មាន៖ Sportsmole