បរទេស៖ ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Braut Haaland បានរកគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់ ខណៈJadon Sancho រក បានមួយគ្រាប់បាល់ និង បង្កើតឪកាសអោយHaaland រកគ្រាប់បាល់មួយគ្រាប់ផងដែរក្នុង​ជ័យជំនះ៣ទល់និង​១លើក្រុម​ម្ចាស់ផ្ទះ RB Leipzig Dortmund រារាំងក្តី​សង្ឃឹមក្លឹបRB Leipzig ក្នុងការឡើងទៅលើកំពូលនៃ Bundesliga ក្នុងការប្រកួតBundesliga សប្តាហ៏ទី​១៥កាលពីថ្ងៃសៅរ៏ម្សិលមិញ។

Jadon Sancho and Erling Haaland give Borussia Dortmund huge win at Leipzig - Eurosport
ជ័យជំនះរបស់Dortmund បានធ្វើអោយក្រុមការពារតំណែងជើងឯកBayern Munich ទទួលបានផលចំណេញ មិន អាចអោយLeipzig ឡើងមកឈរនៅកំពូលតារាងបាន ក្រោយពីពួកគេបរាជ័យចាញ់ ក្រុម Monchengladbach ២ទល់ និង៣កាលីថ្ងៃសុក្រ ទោះបីនាំមុខមុន២ :0 យ៉ាងណាក៏ដោយ។

Haaland, Sancho lead Borussia Dortmund to 3-1 win over Leipzig

ក្រុមRBLeipzig របស់លោក Julien Nigelsmann នៅតែបន្តដេញតាមពីក្រោយក្រុម Bayern Munich ពីរពិន្ទុ ខណៈ Dortmund ឈរនៅលេខរៀងទី ៤និងមានគម្លាត ៥ ពិន្ទុពីក្រុមBayern Munich៕

ប្រភពព័ត៍មាន៖ BBC