បរទេស៖ លោក Ole Gunnar Solskjaer បានបញ្ជាក់ថាកីឡាករ៣រូបមានដូចជា Paul Pogba, Victor Lindelof និង Luke Shaw កំពុងស្ថិតនៅក្នុងស្ថានភាពមន្ទិលសង្ស័យថាពួកគេនិងអាចបង្ហាញខ្លួនក្នុងជំនួបនៅក្របខណ្ឌ Premier League ជាមួយ​ Burnley និង ក្រុមការពារតំណែងជើងឯកហង្សក្រហម Liverpool នៅចុងសប្តាហ៏ក្រោយ។

Man United's Pogba, Lindelof train in Matuidi, Ekdal jerseys -  ProSoccerTalk | NBC Sports

កីឡាករទាំងបីរូបខាងលើបានអវត្តមានកាលពីថ្ងៃសៅរ៏ខណៈ Man Utd បានកក់កៅអីជុំទី ៤ នៃការប្រកួតក្របខណ្ឌ FA Cup បន្ទាប់ពីប្រធានក្រុមដែលទទួលបានការតែងតាំងក្នុងការប្រកួតនោះគឺ Scott Mctominay តែតបញ្ចូលទីគ្រាប់​បាល់​ជ័យជំនះ Watford ក្រោយ ចាប់ផ្តើមការប្រកួតនៅតង់ទី១ត្រឹមតែ៤នាទីប៉ុណ្ណោះ ។

Manchester United's Luke Shaw to miss a month with hamstring injury -  Sports Mole

ស្ថានភាពរបស់ខ្សែបម្រើ និង ខ្សែការពារ២រូបខាងលើនៅមិនទាន់បានវិនិច្ឆ័យ តាមផ្នែកវេជ្ជសាស្រ្តបានច្បាស់លាស់​នៅឡើយទេ ប៉ុន្តែគ្រូបង្វឹកសញ្ជាតិន័រវេលោក Solskjaer នឹងបន្តសម្រេចចិត្តថាដាក់ពួកគេរូបណាខ្លះអោយចូល​លេង​ពេល​ធ្វើដំណើរទៅកាន់កីឡាដ្ឋាន Turf Moor នៅថ្ងៃអង្គារស្អែកនេះ៕

 

ប្រភពព័ត៍មាន៖ Metro