បរទេស៖ លោក Pep Guardiola បាន​ធ្វើការ​ព្រមាន​ថា កម្លាំង​សុះ​អាច​នឹង​បាត់​បង់ភ្លាម​ៗ ខណៈ​ដែល​លោក​រៀប​ចំក្រុម Manchester City របស់​លោក​ដើម្បី​ទៅ​ជួក្រុម Brighton ក្រោយពី​ដណ្តើម​បាន​ជ័យ​ជម្នះ​៦​លើក​ជាប់​ៗ​គ្នា ក្នុង​រាល់​យុទ្ធនាការ​ទាំង​អស់​។

Man City នឹង​ធ្វើ​ដំណើរ​ទៅកាន់ការ​ប្រកួត​​លើ​ទឹកដីខ្លួន​ឯងនៅ​រាត្រីនេះ ដោយ​ដេញ​តាម​ពីក្រោយ​ក្រុម​ Liverpool ចំនួន​៤ពិន្ទុ នៅលើ​តារាង​ក្រប​ខ័ណ្ឌ Premier League ខណៈ​ដែល​នៅ​សល់​២​ប្រកួត​ក្នុង​ដៃ ហើយ​ពួក​គេ​កំពុ​ង​តែ​មាន​ការ​ជឿជាក់​ខ្ពស់ ក្រោយពីការ​វិល​ចូល​លេង​វិញ​​របស់​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អង់គ្លេស Raheem Sterling​។ ​កំណត់​ត្រា​នៃ​ការមិនស្គាល់​ចាញ់​ចំនួន​១៣លើក​ជាប់​ៗ​គ្នា​បានកើត​ឡើង ក្រោម​ជំនួយបន្តិច​បន្តួច​ប៉ុណ្ណោះ​ពី​ខ្សែ​ប្រយុទ្ធ Sergio Aguero ដែល​នឹង​អវត្តមាន​ម្តង​ទៀត ខណៈ​ដែល​រូប​គេ​ត្រូវ​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក ដោយ​សារ​តែ​បាន​ប៉ះ​ពាល់​ផ្ទាល់​ជាមួយនឹង​​​អ្នក​ដែល​បាន​តេស្ត​ឃើញ​លទ្ធផល​ជា​វិជ្ជមាន​​លើ​វីរុស​កូរ៉ូ​ណា​។ កីឡាករ Eric Garcia ក៏​កំពុង​តែ​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ផង​ដែរ ដោយសារ​តែ​ទទួលលទ្ធ​ផល​តេស្ត​ជា​វិជ្ជ​មាន ខណៈ​ដែល​ខ្សែ​ការ​ពារ Aymeric Laporte និង Nathan Ake កំពុង​តែ​របួស​។

លោក​ Guardiola បាន​និយាយ​កាលពីថ្ងៃ​អង្គារ​ថា៖ «សន្ទុះសុះ អាច​កើត​ឡើង និង​បាត់​បង់​ទៅវិញ ក្នុង​ពេល​ដ៏ខ្លី​។ យើង​មិន​អាច​មើល​ស្រាល​លើ​ក្រុម​ដែលយើង​បាន​ផ្តួល​នាពេលថ្មី​ៗនេះ​ឡើយ​ ជាពិសេស​ក្នុងក្រប​ខ័ណ្ឌ Premier League និង​ League Cup ពេល​ប្រកួត​ជាមួយនឹងក្រុម​ខ្លាំង Chelsea និង Manchester United នៅ​ក្រៅ​ដី​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia