បរទេស៖ ក្រោយយកឈ្នះលើក្រុម Burnley ដោយលទ្ធផល១ទល់នឹង០ ក្លឹបបិសាចក្រហម Manchester United បានឡើងទៅឈរនៅកំពូលតារាង Premier League នៅខែមករាជាលើកដំបូង ក្រោយខកខានតាំងពីរដូវកាល២០១២/១៣មកម្លេះ ដោយកាលនោះពីបានឈ្នះពានលីគជាលើកទី២០របស់ខ្លួន។

Burnley 0-1 Manchester United: Player ratings as Pogba strike sends Red Devils top

ក្រុមទាំង២គឺមិនមានការទាត់បញ្ចូលទីគ្នាទេ ដោយរង់ចាំរហូតដល់វគ្គទី២នៅទីទី៧១ទើបខ្សែបម្រើឆ្នើមសញ្ចាតិបារាំង Paul Pogba បានមានឱកាសស៊ុតបញ្ចូលទីអោយក្លឹប Manchester United នាំមុខមួយគ្រាប់បានយ៉ាងល្អ ដោយការបញ្ចូលបាល់ពីខ្សែប្រយុទ្ធ Marcus Rashford ហើយវាក៏ជាគ្រាប់សម្រេចសេចក្តីការប្រកួតមួយនេះផងដែរ។

Man Utd player ratings vs Burnley: Rashford poor as Pogba fires Red Devils above Liverpool | Football | Sport | Express.co.uk

គួរបញ្ចាក់ផងដែរថាក្លឹប Manchester United បច្ចុប្បន្នកំពុងតែឈរនៅចំណាត់ថ្នាក់លេខ១ដោយមាន៣៦ពិន្ទុ ដោយតាមពីក្រោយដោយក្លឹបហង្សក្រហម Liverpool ដែលមាន៣៣ពិន្ទុ៕

ប្រភពព័ត៍មាន៖ The Guardian