បរទេស៖ Atletico Madrid នៅតែបន្តភាពខ្លាំងរបស់ពួកគេ ដើម្បីឈរនៅកំពូលតារាងលីកកំពូល La Liga ដោយបង្កើនគម្លាត៤ពិន្ទុក្រោយផ្តួល Sevilla ក្នុងលទ្ធផល ២ទល់និង០ កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ។

Atlético de Madrid vs Sevilla: El Atlético de Madrid fulmina al Sevilla y se pone más líder de LaLiga - LaLiga Santander

ក្រុមរបស់លោក Diego Simeone មានឪកាសរកគ្រាប់បាល់នាំមុខដោយកីឡាករ Angel Correa បន្ទាប់ពីការបញ្ជូនបាល់របស់កីឡាករ Kieran Trippier នៅនាទីទី១៧។ គ្រាប់បាល់ទី២គឺកើតមានឡើងដោយការស៊ុតបញ្ចូលទីរបស់កីឡាករខ្សែបម្រើ Saul Niguez នៅនាទីទី ៧៦។

Atlético Madrid vs. Sevilla en directo: resultado, alineaciones, polémicas, reacciones y ruedas de prensa del partido de LaLiga | Goal.com

វាជាការបរាជ័យលើកទី ១ ក្នុងចំណោម ១០ ប្រកួតចុងក្រោយ សម្រាប់ម្ចាស់ជើងឯក Europa league  ដែលបច្ចុប្បន្ន​ឈរនៅ ចំណាត់ថ្នាក់លេខ ៦ ក្នុងតារាង។ ពេលនេះក្រុម Atletico មាន ៤១ ពិន្ទុពី ១៦ ប្រកួតនិងមានគម្លាត ៤ ពិន្ទុពីក្រុម លេខ ២ Real Madrid ( មាន២ប្រកួតក្នុងដៃទៀត )៕

ប្រភពព័ត៍មាន៖ BBC