បរទេស៖ Fulham បាន​ធ្វើ​ឲ្យ​លោក Jose Mourinho ទទួល​ផល​តបស្នង​ពី​ការ​ប្រើ​ពាក្យ​សម្តី​ចំអក​​របស់លោក ខណៈ​ដែល​​គ្រាប់​បាល់​តាមស្មើ​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​របស់​កីឡាករ Ivan Cavaleiro បាន​ជួយ​ឲ្យក្រុម​ខ្លួន​ដណ្តើម​បាន​លទ្ធ​ផល ១-១ និង​ផ្តល់​ការ​ខកចិត្ត​ដល់​ការ​ប្រជែង​ដណ្តើម​ពានក្រប​ខ័ណ្ឌ Premier League របស់​ក្រុម Tottenham កាលពីថ្ងៃពុធ​។

Tottenham Hotspur 1-1 Fulham: 5 talking points as Mourinho's men throw another lead away | Premier League 2020-21

លោក Mourinho គ្រូបង្វឹក​របស់​ក្រុម Tottenham បាន​​ប៉ះ​ទង្គិច​ពាក្យសម្តី​ជាមួយនឹង​លោក Scott Parker គ្រូបង្វឹករបស់​ក្រុម Fulham ជុំវិញ​ការ​សម្រេច​ចិត្ត​របស់​ក្រប​ខ័ណ្ឌ Premier League ក្នុងការ​រៀប​ចំ​​កម្មវិធី​ប្រកួត​រវាងក្រុម​ស្ថិតក្នុង​ទីក្រុង​ឡុងដ៍​តែមួយ​នេះ​ឡើង​វិញ​ ជាមួយនឹង​ការ​ជូន​ដំណឹង​ក្នុង​រយៈ​ពេល​ដ៏ខ្លី​។ ខ្សែ​ប្រយុទ្ធ Harry Kane បាន​ជួយ​ឲ្យ​ក្រុម​​ម្ចាស់ផ្ទះ​រក​បាន​គ្រាប់បាល់​នាំមុខ​មុន​នៅ​តង់​ទី​១ នា​កីឡដ្ឋាន Tottenham Hotspur ប៉ុន្តែ Cavaleiro បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​ជិត​បញ្ចប់​ការ​ប្រកួត ដើម្បី​ផ្តល់​ការ​ខក​ចិត្ត​ដល់លោក Mourinho តែម្តង​។ ក្រុម Tottenham បាន​ទទួល​ជ័យ​ជម្នះ​ត្រឹម​តែ​២លើក​គត់ ក្នុង​ចំណោម​ការ​ប្រកួត​លីក​៨​លើក​ចុងក្រោយ​របស់​ខ្លួន និង​កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់លេខ​៦​។

Tottenham 1-1 Fulham: Ivan Cavaleiro equalises as Spurs drop more points | Football News | Sky Sports

ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​លើក្រុម Fulham នឹង​ជួយ​ឲ្យ​ពួក​គេ​ឡើង​ឈរលេខ​៣ ពី​លើ​ក្រុម Manchester City ដែល​បាន​ទទួល​ជ័យ​ជម្នះ​៤លើក​ជាប់​ៗ​គ្នា នៅ​ពេល​ដែល​កីឡាករ Phil Foden បាន​ជួយ​ឲ្យពួកគេ​ដណ្តើម​បាន​ជ័យ​ជម្នះ ១-០ លើ​ក្រុម Brighton កាលពីថ្ងៃ​ពុធ​៕

ប្រភ​ព​ព័ត៌​មាន៖ Channel News Asia