បរទេស៖ ក្លិប AC Milan បានបញ្ជាក់ប្រាប់ថា ពួកគេចង់បន្តតាមដានទម្រង់លេងរបស់ខ្សែការពារស្តាំ Diogo Dalot នៅរយៈពេលប៉ុន្មានខែចុងក្រោយនៃរដូវកាលនេះបន្ថែមទៀតមុននិងសម្រេចចិត្ត និងទិញផ្តាច់រូបគេជាអចិន្ត្រៃយ៍ពីក្លឹបដែលជាអាណាព្យាបាលគឺ បិសាចក្រហម Man Unitedយោងការចុះផ្សាយរបស់ Milan Live។
គួរបញ្ជាក់ថាកីឡាករអន្តរជាតិព័រទុយហ្គាល់វ័យ ២១ ឆ្នាំរូបនេះបានផ្លាស់មកកាន់កីឡាដ្ឋាន San Siro របស់ក្លិបយក្សអ៊ីតាលីដែលកំពុងឈរនៅទីកំពូលតារាងគឺ AC Milan ក្នុងលក្ខណ្ឌខ្ចីជើងកាលពីដើមរដូវកាលនេះ។
ទោះយ៉ាងណា Dalot ត្រូវបានផ្តល់ទំនុកចិត្តនិងចូលលេងយ៉ាងទៀតទាត់ ដោយបង្ហាញខ្លួនបាន ១៥លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់ដោយរកបាន ១គ្រាប់និងបង្កើតឪកាស បាន ២ គ្រាប់នៅរដូវ កាលនេះជួយអោយ AC Milan កំពុងបន្តឈរនៅកំពូលតារាង La Liga៕
ប្រភពព័ត៍មាន៖ Teamtalk