បរទេស៖ ក្លឹបបិសាចក្រហម​ Man Utd កំពុងត្រៀមរង់ចាំពិចារណាលើសំណើរសម្រាប់ខ្សែការពារស្លាបស្តាំ Diogo Dalot  បន្ទាប់ពីកីឡាករវ័យ ២២ ឆ្នាំរូប​នេះបានចំណាយពេលខ្ចីជើងពេញមួយរដូវកាលជាមួយ AC Milan ដោយបង្ហាញខ្លួនបាន ៣០ ប្រកួតនៅគ្រប់​ការ​ប្រកួត​ទាំងអស់និងរកបាន ២ គ្រាប់ព្រមទាំង Assist ៣ លើកផងដែរ។

Diogo Dalot (@DalotDiogo) | Twitter

ប្រភពពីគេហទំព័រ The Sun បានចុះផ្សាយថា Dalot ចង់ស្វែងរកជម្រើសលេង១១នាក់ជាប់លាប់ ក្រោយពីមិនអាចប្រជែង តំណែងជាមួយកីឡាករ Aaron Wan-Bissaka នៅទឹកដី Old Trafford ដូច្នេះជម្រើសល្អបំផុតគឺមានតែចាកចេញ។

Dalot has unfinished business at Man Utd & intends to return after AC Milan  loan | Goal.com

ប្រភពខាងលើបន្តថាក្រុម​ AC Milan ត្រៀមផ្តល់នូវទឹកប្រាក់ប្រមាណ ១៥ លានផោននៅពេលដែលទីផ្សារ​ដោះដូរកីឡាករ​បើកដំណើរការ ដើម្បីដាក់អោយ Man Utd ពិចារណា ។ ទោះបីជា លោក Ole Gunnar Solskjaer ទើបតែបាន​អះអាងថាកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះនិងវិលត្រលប់មកក្លឹបដែលជាអាណាព្យាបាលនៅរដូវកាលថ្មីវិញ​។ ​Dalot​  បច្ចុ​ប្បន្ន​មានកិច្ចសន្យាជាមួយក្លឹបជើងឯកអង់គ្លេស ២០ សម័យរហូតដល់ខែមិថុនាឆ្នាំ ២០២៣ឯណោះ៕

 

ប្រភពព័ត៍មាន Football365