បរទេស៖ ក្លឹបខ្លាធំ Roma កំពុងរៀបចំការផ្លាស់ប្តូរខ្សែការពារស្លាបស្តាំ Diogo Dalot ពីក្លឹបបិសាចក្រហមMan. Utd មកកាន់ទឹកដីអ៊ីតាលីនៅដើមឆ្នាំ ២០២២ខាងមុខនេះ ។កីឡាករវ័យ ២២ ឆ្នាំរូបនេះបានចំណាយពេល​កាលពី​រដូវ​កាលមុនក្នុងលក្ខខ័ណ្ឌខ្ចីជើងជាមួយ AC Milan ដោយបានបង្ហាញខ្លួនចំនួន ៣៣ ប្រកួតសម្រាប់ក្លឹបយក្សអ៊ីតាលី មុនពេលត្រលប់មក Old Trafford វិញនៅរដូវក្តៅឆ្នាំនេះ។

Roma are interested in signing Diogo Dalot in January | United Journal

Dalot បានបង្ហាញខ្លួនសរុប ៦ ដងសម្រាប់ក្រុមម្ចាស់ជើងឯកអង់គ្លេស ២០ សម័យនៅរដូវកាលនេះ រួមទាំង​ការ​បង្ហាញខ្លួនចំនួន ៣លើកនៅក្របខ័ណ្ឌ Premier League។ ដូច្នេះអនាគត របស់កីឡាករ​អន្តរ​ជាតិ​ព័រទុយ​ហ្គាល់​ជា​មួយ​ក្លឹបមានមូលដ្ឋាននៅទីក្រុង Manchester គឺមិនច្បាស់លាស់នោះទេ។ Dalot បច្ចុប្បន្ននៅមានកុងត្រា ១៨ ខែទៀត​ជាមួយក្រុមលោក Ole Gunnar Solskjaer បានបង្ហាញខ្លួនចំនួន ៤១ ប្រកួតសម្រាប់ក្លឹបក្រោយ។

Diogo Dalot: Borussia Dortmund deal rests on Manchester United signing  replacement right-back | Football News | Sky Sports

យោងគេហទំព័រអ៊ីតាលីCalciomercatoបានលើកឡើងថាៈ គ្រូបង្វឹកRoma លោក Jose Mourinho ដែលជា អ្នកចុះហត្ថលេខានាំយកDalotពីក្លឹប Porto កាលពីឆ្នាំ ២០១៨ មានបំណងចង់នាំយកអតីតកូនក្រុមរូបនេះ​ទៅរួម​រស់ជាមួយគ្នាសាជាថ្មីនៅទឹកដីOlympic Stadium ។ ប្រភពបន្តថា Roma មានបំណងចង់ខ្ចីជើងDalot រហូត​ដល់ចុងបញ្ចប់នៃយុទ្ធនាការនេះ ជាមួយនឹងកិច្ចព្រមព្រៀងផ្ទេរ ជាអចិន្ត្រៃយ៍នៅរដូវក្តៅក្រោយ៕

 

ប្រភពព័ត៍មាន៖ Sportsmole