បរទេស៖ ​ គ្រូបង្វឹក Roma លោក Jose Mourinho  នៅតែមានបំណងចង់នាំយកខ្សែការពារស្លាបស្តាំ Diogo Dalot របស់ ក្លឹបបិសាចក្រហមMan. Utd មកកាន់Stadio Olympico នៅឆ្នាំ២០២២ ខាងមុខនេះ​។

Diogo Dalot (@DalotDiogo) / Twitter

Dalot ត្រូវបានអតីត​គ្រូបង្វឹក​​លោក Ole Gunnar Solskjaer និងបច្ចុប្បន្នដឹកនាំដោយលោក Michael Carrick កម្រដាក់រូបគេ​អោយ​ចូលលេង​និងបានបង្ហាញខ្លួនចូលលេងបានតែប្រាំពីរប្រកួតប៉ុណ្ណោះនៅគ្រប់ការប្រកួតទាំងអស់ ក្រោយត្រលប់​ពីការខ្ចីជើងនៅ AC.Milan។ ទោះយ៉ាងណាកីឡាករអន្តរជាតិព័រទុយហ្គាល់មាន​បំណង​ចង់ប្រជែងយក​តំណែង​​ជម្រើស១១នាក់ដំបូងនៅទឹកដី Old Trafford ដោយគ្មានបំណងត្រលប់ទៅលេងនៅលីកកំពូលអ៊ីតាលីទ។

Diogo Dalot to Miss Wolves Clash as Jose Mourinho Outlines Plan for New Man  Utd Starlet | ht_media

ប្រភពពីគេហទំព័រអ៊ីតាលី Corriere dello Sport  បានចុះផ្សាយថាលោក Mourinho នៅតែមាន​បំណង​ចង់នាំ​យកអតីតកូនក្រុមដែលរូបលោកទិញពីក្លឹបPortoនៅឆ្នាំ២០១៨ ដោយត្រៀមខ្ចីជើងនៅខែមករាមុន​ពេល​បើក​កិច្ច​ពិភាក្សាព្រមព្រៀងផ្ទេរជាអចិន្ត្រៃយ៍នៅរដូវក្តៅ ។កីឡាករវ័យ ២២ ឆ្នាំរូបនេះបានលេងត្រឹមតែ ៨៨ នាទី​ប៉ុណ្ណោះ​ក្នុងការប្រកួតក្របខ័ណ្ឌលីក​កំពូល​ក្នុង​រដូវ​កាលនេះ ស្របពេលកុងត្រារបស់ខ្លួនជាមួយក្លឹបនឹង​ត្រូវ​ផុត​កំណត់​នៅ​ឆ្នាំ ២០២៣ឯណោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole