បរទេស៖ លោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុមបិសាចក្រហម Man United នឹងធ្វើការសម្រេចពីជោគវាសនាកីឡាករ Diogo Dalot នៅពេលហ្វឹកហាត់ត្រៀមការប្រកួត (Pre Season) ចាប់ផ្តើមរដូវកាលថ្មី ២០២១-២០២២ខាងមុខនេះ។

Ole Gunnar Solskjaer explains Manchester United tactical change to full  back roles - Manchester Evening News

ខ្សែការពារសញ្ជាតិព័រទុយហ្គាល់វ័យ ២២ ឆ្នាំរូបនេះត្រូវបានក្រុម Man Utd អោយក្លឹប AC Milan ខ្ចីជើងកាលពីដើមរដូវកាល និង​​បានបង្ហាញខ្លួនចូលលេងទៀងទាត់នៅរដូវកាលនេះនៅលីកកំពូល អ៊ីតាលី ក្រោយពី៣រដូវកាលបង្ហាញខ្លួនចូលលេង​បាន​តែ ៣៥ដង និង ២០ដងនៅលីកកំពូលអង់គ្លេស។ ផ្ទុយទៅវិញនៅទឹកដីអ៊ីតាលីរុបគេចូលលេងបាន ២៥ លើកគ្រប់​ក្រប​ខណ្ឌ​ប្រកួត​​ត្រឹមរដូវកាលដំបូង ដោយរកបានគ្រាប់បាល់ ២ គ្រាប់និងបង្កើតឪកាសបាន ២ លើកផងដែរ។

Why Ole Gunnar Solskjaer won't play Diogo Dalot at Manchester United |  Metro News

AC Milan បានបង្ហាញពីចេតនាចង់ចុះកុងត្រាជាមួយអតីតកីឡាករក្រុម Porto រូបនេះក្នុង កិច្ចព្រមព្រៀងអចិន្រ្តៃយ៍នៅ​ពេល​បញ្ចប់​​រដូវកាល។ប៉ុន្តែគេហទំព័រអ៊ីតាលី   Calciomercato បានចុះផ្សាយថាខ្សែការពារស្លាបស្តាំរូបនេះនឹងត្រូវវិល​ត្រលប់​មក​កាន់ទឹកដី Old Trafford នៅពេលលីកកំពូលអ៊ីតាលីបិទបញ្ចប់រដូវកាល៕

ប្រភពព័ត៍មាន៖ Sportsmole