បរទេស៖ ពិត​ណាស់ ក្រុម Chelsea មានកំណត់​ត្រា​យ៉ាងល្អនៅពេល​ដែលក្រុម Fulham ប៉ុន្តែ Frank Lampard ដែល​ជា​អ្នក​ចាត់ការ​ទូទៅ​ បាន​បញ្ជាក់​ថា លោកនឹង​មិនមើល​ស្រាល​គូ​ប្រកួត​​ដែល​ស្ថិតនៅ​ភាគ​ខា​លិច​ទីក្រុង​ឡុងដ៍​​មួយ​នេះ​ឡើយ​ ខណៈ​ដែល​ពួកគេ​សម្លឹង​រក​ការ​ផ្លាស់ប្តូរ​រដូ​វកាល​របស់​ពួក​គេ​។

Fulham បាន​ផ្តួលក្រុម Chelsea ត្រឹម​តែ​១​លើក​គត់ក្នុ​រាល់​យុទ្ធនាការ​ទាំង​ស់ បើ​គិត​ចាប់​តាំពីឆ្នាំ​១៩៨០ ពោល​គឺ​ការដ​ណ្តើម​បាន​ជ័យ​ជម្នះ ១-០ ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌលីក​កាលពីឆ្នាំ​២០០៦​។ ក្រុម​របស់​លោក Scott Parker កំពុង​តែ​ស្ថិតក្នុង​តំបន់​កាត់​ចោល​ក្រោយី​បាន​រ​ង​បរា​ជ័យ​​ក្នុងការ​ប្រកួត​បើក​ឆាក​ទាំង​១១​លើក​របស់​ខ្លួន ប៉ុន្តែ មិនស្គាល់​ចាញ់សោះ​ក្នុង​ចំណោម​ការ​ប្រកួត​៥លើក​ចុងក្រោយ​របស់ពួក​គេ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ការ​ដណ្តើម​បាន​លទ្ធផល​ស្មើ ១-១ ជា​មួយនឹងក្រុម Liverpool កាលពីខែ​មុន និងក្រុម Tottenham Hotspur កាលពីថ្ងៃ​ពុធ​ផង​ដែរ​។

លោក Lampard បាន​ប្រាប់​អ្នក​យក​ព័ត៌​មានកាលពីថ្ងៃព្រហស្បតិ៍​ថា៖ «ក្រុម Fulham កំពុង​តែ​លេង​បានយ៉ាងល្អ​។ ពួកគេបាន​លេង​យ៉ាងល្អ​ពេល​​ប្រកួត​ជាមួយនឹងក្រុម Tottenham កាល​ពី​យប់មិញ ក្នុង​ការ​ប្រកួត​មួយ​​ដែល​ពួកគេ​ប្រហែល​ជា​គិត​ថា ពួកគេ​គួរ​តែឈ្នះ​​។ នោះ​គឺ​ជា​ទម្រង់លេង​នា​ពេលថ្មី​ៗនេះ របស់ពួក​គេ ហេតុនេះ ខ្ញុំ​គិត​ថា ប្រវត្តិ​សាស្ត្រ គ្មាន​ន័យ​អ្វីឡើយ​។ ពួក​គេ​មាន​ភាព​ខ្លាំង​ក្នុងក្រុម​ទាំងមូល​។ ពួក​គេ​បាន​ទទួល​លទ្ធផល​ស្មើ​ជាមួយ​នឹងក្រុម Liverpoool និង Tottenham​​។ នេះ​​នឹងក្លាយ​ជាការ​ប្រកួត​ដ៏​តាន​តឹង​មួយ​នេះ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia