បរទេស៖ Macus Rashford ទើបតែទទួលបានពានរង្វាន់ពីសមាគមអ្នកនិពន្ធបាល់ទាត់កាលពីថ្ងៃព្រហស្បតិ៍ស​ម្រាប់​ការងារ​​​មនុស្សធម៌សម្រាប់ជំនួយសប្បុរសដែល​ផ្តល់អាហាររូបត្ថម្ភដល់កុមារនាពេលកន្លងមក។ ក៏ឡាករវ័យ​២៣​ឆ្នាំ​រូបនេះបានបង្ហើបរឿងសំខាន់បំផុតមួយដែលរូបគេមានការសោកស្តាយរឿងសំខាន់បំផុតក្នុងអាជីពជាកីឡា​ករបាល់ទាត់នោះគឺ ការដែលមិនបានលេងក្រោមការដឹកនាំរបស់កំពូលគ្រូបង្វឹក Sir Alex Ferguson។

Rashford's only regret not playing for Man Utd great Ferguson

ទោះយ៉ាងណា​កីឡាករអន្តរជាតិអង់គ្លេសរូបនេះ បានបង្ហាញខ្លួនក្នុងឈុតធំជា​លើកដំបូងរយៈ​ពេលពី​រ​ឆ្នាំបន្ទាប់ពីការចូលនិ​វត្តន៍​របស់គ្រូ បង្វឹកប្រវត្តិសាស្រ្តដែលមានប្រវត្តិដឹកនាំក្លឹបដ៏អស្ចារ្យ មួយនេះ។ Rashford បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា៖ “ខ្ញុំគិតថារឿងដែលខ្ញុំសោកស្តាយបំផុតក្នុងអាជីពរបស់ខ្ញុំប្រហែលជាកាលដែលមិនបានលេងក្រោមការដឹកនាំរបស់លោក Sir Alex Ferguson”។

Liverpool fans debate the idea of a Rashford banner at Anfield

គួរបញ្ជាក់ថាបុរសសញ្ជាតិ​ស្កុតឡេនដ៏លោក Ferguson បានចំណាយពេល២៧ឆ្នាំ ចូលមមកដឹកនាំនៅកីឡាដ្ឋាន Old Trafford ពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ២០១៣ ដោយដឹកនាំក្រុមឈ្នះពានលីកកំពូលអង់គ្លេស ១៣សម័យ និង Champions League ចំនួនពីរលើកផងដែរ។ទោះយ៉ាងណាក្រោយពីរូបលោកចូលនិវត្តន៏ក្លឹមិនដែលស្គាល់រសជាតិឈ្នះពានទាំងពីរនេះនៅឡើយទេ៕

 

ប្រភពព័ត៍មាន៖ Goal