បរទេស៖ ​Paul Scholes បានជំរុញឱ្យលោក Ole Gunnar Solskjaer ចុះហត្ថលេខាទិញ ខ្សែការពារ​កណ្តាល Leicester City កីឡាករ Wesley Fofana មកកាន់ក្រុម Man United កំលុង​ពេល​ទីផ្សារដោះដូរកីឡាករកំពុងបើកដំណើរការលើកទី២នៅខែមករា២០២១នេះ ។

New Leicester City injury concern as Wesley Fofana assessed over knee  problem - Leicestershire Live

ទោះបីជា​ Harry Maguire និង Eric Bailly បានបង្កើតភាពជាដៃគូដ៏រឹងមាំសម្រាប់ Man United ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះខណៈដែល Victor Lindelof បាននិង​កំពុង​តស៊ូជាមួយនឹងបញ្ហារបួសខ្នងនៅរដូវកាលនេះ។ ប៉ុន្តែអតីតខ្សែបម្រើ អន្តរជាតិជាតិអង់គ្លេស Scholes ជឿជាក់ថា Man United មិនគួរពឹងផ្អែកលើ Bailly ពេកនោះទេ​ក៏ព្រោះ​តែរូប​គេក៏​ឧស្សាហ៏ជួបបញ្ហារបួសផងដែរ។

Leicester City sign Wesley Fofana from Saint-Etienne – Afroballers

អតីតខ្សែបម្រើដែលមានជំនាញស៊ុតបាល់ពីចំងាយបានបញ្ជាក់ច្បាស់ៗថា Fofana កីឡាកក្រុម​ជម្រើសជាតិបារាំងវ័យក្រោម២១ឆ្នំាដែលផ្ទេរពី Saint-Etienne មក Leicesterក្នុងតម្លៃ ៣៦.៥​លាន​ផោនកាលពីដើមរដូវកាលគឺជាចម្លើយចំពោះវិបត្តិតំបន់ការពាររបស់លោក Solskjaer​ ​។ Scholes បន្តថាៈ មុននិងយើងចង់ឈ្នះពា​នវាផ្តើមចេញពីជ័យជំនះលើ Liverpool គឺជា​មួយ​លទ្ធផល ១ទល់និង០ ឬ ២ទល់និង១ ហើយនោះវាអាចជាពេល​វេលាបង្ហាញ​ពីចំនុចខ្លាំង​នៅ​តំបន់ការពារ៕