បរទេស៖ វីរបុរសក្រុមបិសាចក្រហម Man. United កីឡាករ Wayne Rooney ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្រុម Derby County នៅក្របខណ្ឌលំដាប់ទី២អង់គ្លេសChampionshipជាអចិន្ត្រៃយ៍។

Wayne Rooney will be 'ready' for Man United reunion · The42

អតីតខ្សែប្រយុទ្ធ​ក្រុម​ជម្រើស​ជា​តិអង់គ្លេសរូបនេះ បានដើរតួជាគ្រូ​បង្វឹកបណ្តោះអាសន្នចាប់តាំងពីចុងខែវិច្ឆិកាឆ្នាំមុន ​ប៉ុន្តែឥឡូវ​នេះបាន​ចុះកុ​ង​ត្រា​រយៈ​ពេល ២ ឆ្នាំកន្លះដើម្បីបន្តដឹកនាំក្រុមពេញសិទ្ធិតែម្តង។ Derbyបានឈ្នះ ១ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៣ ប្រកួតដំបូងនៃរដូវកាល ២០២០0-២០២១។ ​​ប៉ុន្តែ នៅពេលដែល Rooney ចូលកាន់តំណែងក្រុមរងបរាជ័យតែ ២ ដងប៉ុណ្ណោះក្នុង ៩ ប្រកួតចុងក្រោយហើយអាច ងើប​ចេញពីតំបន់កាត់ចេញ ទៅលេងនៅក្របខណ្ឌលំដាប់ទី២(League-១) ប្រសិន​បើពួក​គេយកឈ្នះក្រុម Rotherham ក្នុង​ការ​ប្រកួតលើកដំបូងដែលRooney ត្រូវដឹកនាំនៅថ្ងៃសៅរ៍។

Wayne Rooney hired as Derby County manager on a permanent basis - The  Athletic

កីឡាករកំនត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុតរបស់ក្រុមបិសាចក្រហមMan.Utdបច្ចុប្បន្នមានវ័យ៣៥ឆ្នាំរូបនេះ បាន​សាងប្រវត្តិសាស្រ្តជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនបំផុតសម្រាប់ក្លឹប Man. United និងអង់គ្លេសនិយាយថា: នៅពេលដែលខ្ញុំបានវិលត្រឡប់មកចក្រភពអង់គ្លេសវិញខ្ញុំបានលះបង់ទាំងស្រុងជាមួយ សក្តានុពលរបស់ក្លឹប Derby County ។ជាមួយកីឡាដ្ឋាននិង បុគ្គលិកដ៏ល្អ, ភាពស្មោះត្រង់របស់អ្នកគាំទ្រ ព្រមទាំងគុណភាព​កីឡាករវ័យក្មេងធ្វើអោយខ្ញុំមិនារារែកចូលមកដឹកនាំ ទោះបីជាមានការផ្តល់ជូនពីក្លឹបដទៃទៀត យ៉ាងណាក៏ដោយ៕

 

ប្រភពព័ត៍មាន៖ Metro