បរទេស៖ ក្លឹប Leicester City បានឡើងមកឈរនៅលេខ២នៃតារាង Premier League ក្រោយយកឈ្នះលើ Southampton ដោយលទ្ធផល២ទល់នឹង០នៅទឹកដី King Power។
ក្រុមទាំង២គឺមានការបុកគ្នាទៅវិញៗ រហូតដល់ខ្សែបម្រើ James Maddison អាចមានឱកាសក្នុងការរកគ្រាប់នាំមុខអោយ Leicester City នៅនាទីទី៣៧ ប៉ុន្តែទោះបីជាយ៉ាងណាក្លឹប Southampton នៅតែព្យាយាមក្នុងតាមស្មើរហូតដល់នាទីទី៩០+៥ ទើបកីឡាករ Harvey Barnes ដាក់មួយគ្រាប់ទៀត ហើយជាគ្រាប់បាល់សម្រេចសេចក្តីការប្រកួតមួយនេះ។
គិតត្រឹមពេលនេះក្រុម Leiester City មាន៣៥ពិន្ទុនៅក្នុងដៃដោយឈរនៅចំណាត់ថ្នាក់លេខ៣ក្នុងសប្តាហ៍ទី១៨ តាមពីក្រោយក្រុមបិសាចក្រហម Manchester United ៣ពិន្ទុដែលទើបតែលេខបាន១៧ប្រកួត៕
ប្រភពព័ត៍មាន៖ One Football