បរទេស៖ Christian Eriksen របស់ Inter Milan មានបំណងចង់វិលត្រឡប់ទៅកាន់អតីតក្លឹបមាន់ខ្នាយមាស Tottenham Hotspur នៅខែមករានេះយោងគេហទំព័រ Sky Sport បានចុះផ្សាយ។

ខ្សែបម្រើអន្តរជាតិដាណឺម៉ាករូបនេះបានចាកចេញពីក្រុម Tottenham ទៅកាន់កីឡាដ្ឋាន San Siro កាលពីខែមករាឆ្នាំមុនប៉ុន្តែរកបាន ៤គ្រាប់ និងបង្កើតឪកាស ៣ ដងប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៤០ លើកគ្រប់ក្របខណ្ឌ ប្រកួតទាំងអស់។ យ៉ាងណាមិញរដូវកាលនេះ Erikssen នៅមិនទាន់រកគ្រាប់បាល់បាននៅឡើយទេ ស្របពេលលោក Antonio Conte មិនបានចាត់ទុករូបគេក្នុងក្រសែភ្នែកនោះឡើយ។

ក្រុមម្ចាស់ជើងឯករង Europa League បានសម្រេចដាក់លក់កីឡាករវ័យ ២៨ឆ្នាំរូបនេះនិងក្នុងលក្ខណ្ឌខ្ចីជើងប្រសិនមានសំណើរសមរម្យ ស្របពេលគ្រូបង្វឹកលោក Jose Mourinho កំពុងសម្លឹងនិងត្រៀមចរចារជាមួយ Inter Milan ដើម្បីនាំយក Eriksen មករួមក្រុមនៅពេលទីផ្សារដោះដូរកីឡាករកំពុងបើកដំណើរការជាលើកទី២ នៅរដូវកាលនេះ៕
ប្រភពព័ត៍មាន៖ Sportsmole
 
                