បរទេស៖ អ្នកចាត់ការទូទៅលោក Sam Allardyce បាននិយាយថា West Brom នៅតែមានក្តីសង្ឃឹមងើបចេញពីតំបន់កាត់ចេញ ក្រោយពីពួកគេបានផ្តួលក្រុមម្ចាស់ផ្ទះ Wolves ក្នុងលទ្ធផល៣ទល់និង២ សម្រាប់ការប្រកួតលីកកំពូលអង់គ្លេសPremier Leagueសប្តាហ៏ទី១៨កាលពីយប់ថ្ងៃសៅរ៏។
បន្ទាប់ពីគិតត្រឹមនាទីទី៥៥ក្រុមទំាងពីរទទួលលទ្ធផល ស្មើគ្នា២ទល់និង២មុនពេលកីឡាករ Costa Pereira រកគ្រាប់បាល់បញ្ចូលទីបន្ទាប់ពីអាជ្ញាកណ្តាលបានផ្តល់បាល់កាត់សេចក្តី១១ម៉ែត្រ ជួយពួកគេផ្តួល Wolves នៅឯកីឡាដ្ឋាន Molineux ។
ទោះយ៉ាងណាលទ្ធផលនេះជាជ័យជម្នះលើកទី ២ របស់West Brom នៃរដូវកាលនេះហើយជាលើកទី ១ របស់ពួកគេក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Allardyce និងជាលើកទី ១ ដែលពួកគេដែលរកគ្រាប់បាល់នៅក្រៅដីបាន ៣ គ្រាប់នៅ Premier League ក្នុងរយៈពេលជិត ៧ ឆ្នាំ៕
ប្រភពព័ត៍មាន៖ BBC